ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការដោះស្រាយបញ្ហា ដែលទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមជៀសវាងពីការផ្អាកការប្រើប្រាស់ លុយកាក់ច្រើន ក៏ដូចជាបណ្តាក់ទុនសិន ពីព្រោះការបាត់ចំបង់ហិរញ្ញាវត្ថុហាក់មានសន្ទុះ ខ្លាំងណាស់។ ក្នុងពេលនេះគួរប្រើប្រាស់ឳកាសដែលមានមកអភិវឌ្ឍន៍ផែនការជាថ្មី។ ទោះបី ជាយ៉ាងណាក៏ដោយអ្នកមិនគួរមានការលំបាក ឬគាបសង្កត់ខ្លួនឯងពេកនោះទេ ចូរប្រើ ប្រាស់ចំណេះជំនាញ និងបទពិសោធន៍គិតពិចារណា។ ដោយឡែក លោកអ្នកអាចរកបាន លទ្ធភាពដោះស្រាយការងារបានងាយស្រួល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកព្យាយាមការពារខ្លួនពីការរំជើប រំជួល និងទំនាក់ទំនងដែលមិនចាំបាច់ទាំងឡាយ។ វានឹងប្រសើរជាងប្រសិនបើអ្នកមិនសូវ ចូលរួមជាមួយការចរចាដែលមិនសំខាន់ ពីព្រោះអ្នកប្រហែលជាមិនមានពេលវេលាគ្រប់ គ្រាន់។ ផ្ទុយទៅវិញ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងទទួលបានភាពជោគជ័យដោយ ងាយស្រួល។ ប្រការដែលសំខាន់បំផុតសម្រាប់លោកអ្នកក្នុងពេលនេះ គឺត្រូវទទួលខុសត្រូវ ការងារឲ្យខ្លាំងក្លាបំផុត។ ក្រៅពីនេះ លោកអ្នកមានឥទ្ធិពលយ៉ាងខ្លាំងទាក់ទងនឹងការ និយាយជាសាធារណៈ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាល្អបំផុតសម្រាប់ការ ឆ្លុះបញ្ចាំង និងការវិភាគស្ថានភាពបច្ចុប្បន្ន។ រាល់គម្រោងផែនការរបស់អ្នកនឹងត្រូវបាន បំពេញ ដូច្នេះផលប្រយោជន៍នៅក្នុងថ្ងៃនេះមានធំណាស់។ ផ្ទុយទៅវិញ លោកអ្នកត្រូវ ពិនិត្យមើលពាក្យសំដី និងកាយវិការរបស់អ្នកឲ្យបានល្អបំផុត ពីព្រោះភាពរឹងទទឹងអាច បង្ករឲ្យអ្នកបាត់បង់ប្រជាប្រិយភាព។ ក្នុងពេលនេះប្រហែលជាមិនអាចបញ្ចៀសបញ្ហាតូច តាចបាននោះទេ ប៉ុន្តែក៏មិនចាំបាច់ភ័យព្រួយពេកនោះដែរ ពីព្រោះអ្វីៗ នឹងអាចកែប្រែបាន។ ទន្ទឹមនឹងនេះ សុខភាពរបស់អ្នកកំពុងទាមទារការយកចិត្តទុកដាក់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យបោះ បង់ការប្រកួតប្រជែងឲ្យសោះទោះក្នុងកាលទេសណាក៏ដោយ។ ក្នុងពេលនេះប្រហែលជា បំណងធំទាំងឡាយរបស់អ្នកមិនទាន់អាចបំពេញបានទាំងស្រុងនោះទេ ប៉ុន្តែក៏មិនគួរបោះ បង់ការតាំងចិត្តនៅក្នុងពេលនេះដែរ ពីព្រោះនៅអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាច បង្ហាញសមត្ថភាព និងអាចទទួលបានភាពជោគជ័យតាមបំណងប្រាថ្នា។ ក្រៅពីនេះ ប្រហែលជាលោកអ្នកអាចមានការហត់នឿយច្រើន ប៉ុន្តែឳកាសក៏នឹងកើតឡើងពីការងារ ទាំងនេះដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកទទួលបានភាពជោគ ជ័យល្អប្រសើរណាស់។ ប៉ុន្តែសូមយកចិត្តទុកដាក់បន្ថែមទៅលើពត៌មានផ្លូវការទាំងឡាយ ពីព្រោះអ្នកអាចមានគ្រោះពីការបាត់បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមាន បញ្ហានៅកន្លែងធ្វើការ។ ថ្ងៃនេះក៏ជាពេលវេលាសមស្របសម្រាប់ការធ្វើទំនាក់ទំនងផងដែរ ដូច្នេះអ្នកគួរបង្ហាញគោលគំនិត និងបំណងប្រាថ្នារបស់អ្នក។ ដោយឡែក សូមអនុវត្តការងារ ដោយភាពស្ងប់ស្ងាត់ និងយល់ដឹងខ្ពស់ ពីព្រោះភាពរំជើបរំជួលគ្មានប្រយោជន៍អ្វីនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកនៅក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចធ្វើការងារទាំងឡាយបានសម្រេច ហើយមនុស្សដែលនៅក្បែរខ្លួនក៏នឹងមិនបង្ករភាពរអាក់រអួលណាមួយនោះទេ ប៉ុន្តែបែរជា មនុស្សដែលនឹងជួយជ្រោមជ្រែងអ្នកយ៉ាងខ្លាំង។ ក្នុងពេលនេះបទពិសោធន៍អាចនឹងមាន សារសំខាន់ជាជាងចំណេះជំនាញទៅវិញ ដូច្នេះសូមស្តាប់បទពិសោធន៍របស់អ្នក។ ជាការ ពិតលោកអ្នកអាចនឹងជួបផលលំបាកខ្លះ ប៉ុន្តែអ្នកអាចដោះស្រាយបានជាធម្មតាទេ។ ក្រៅពីនេះ ការវិភាគពិចារណាមានភាពចាំបាច់ណាស់។ ប្រការគួរជៀសវាង គឺសូមកុំពាក់ ព័ន្ធនឹងបំណុល។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនាក់ទំនងហាក់មិនសមប្រកបទាល់តែសោះចំពោះ អ្នក។ បញ្ហាអាចនឹងកើតឡើងដោយសារពាក្យសំដី ហេតុនេះកុំចូលរួមក្នុងការប្រជុំពិភាក្សា ដែលមិនចាំបាច់។ មតិរិះគន់ទាំងឡាយមិនគួរនិយាយ ហើយប្រសិនបើវាចាំបាច់បំផុត ក៏គួរ លើកទៅនិយាយនៅថ្ងៃក្រោយវិញ។ ក្នុងពេលនេះពត៌មានថ្មីអាចបំភាន់អ្នកបាន ដូច្នេះត្រូវ ចំណាយពេលវេលាគិតឲ្យបានម៉ត់ចត់។ ក្រៅពីនេះ សូមវាយតម្លៃនូវស្ថានភាព ដែលកំពុង កើតឡើង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ដោះស្រាយ បញ្ហា វិភាគពិចារណាហេតុការណ៍ចាស់ថ្មី និងការរៀបចំគម្រោងទៅអនាគត។ ការងារទាំង ឡាយរបស់អ្នកនឹងត្រូវបានបំពេញ ហើយក្តីស្រមៃនានានឹងមានការគាំទ្រយ៉ាងខ្លាំងផងដែរ។ បញ្ហានៅក្នុងថ្ងៃនេះគ្មានអ្វីធ្ងន់ធ្ងរនោះទេ។ ហើយប្រហែលជានៅក្នុងអនាគតដ៏ខ្លី ការងារ និង តួនាទីរបស់អ្នកត្រូវបានការគាំទ្រ និងលើកកំពស់ ឬក៏កែលម្អស្ថានភាពហរិញ្ញវត្ថុ។ ក្រៅពីនេះ អ្នកអាចយល់ដឹង និងដោះស្រាយបញ្ហាបានដោយរលូន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងក្តីសុបិន្តរបស់អ្នកនឹងត្រូវបានផ្តល់ ជូន។ ក្នុងនោះប្រសិនបើអ្នកធ្វើការទាក់ទងនឹងឯកសារ បញ្ជីស្នាម ឬទិន្នន័យវិញនោះ គឺអ្វីៗទាំងអស់នឹងត្រូវបានទទួលស្គាល់ និងសម្រួលក្នុងកំរិតអតិបរមា។ ចំពោះពត៌មាន សំខាន់ ឬការងារដែលចាំបាច់គួរប្រញាប់ប្រញាលបំពេញ ឬនាំមកធ្វើនៅពេលព្រឹក ដោយសារប្រហែលជានៅពេលល្ងាច អ្នកអាចបាត់បង់ពេលវេលាមួយចំនួន។ ក្នុងករណី ដែលលោកអ្នកជាប់ពាក់ព័ន្ធនឹងលុយកាក់ គួរតែយកពេលវេលានេះសម្រាប់ជំរះរាល់បញ្ជី ទាំងនោះ។ ក្រៅពីនេះ រាសីផ្តល់ជូនលោកអ្នកនូវការគិត ការខិតខំប្រកបដោយមហិច្ចតា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចបញ្ចប់រាល់ករណី និងកិច្ចការ ទាំងឡាយដោយជោគជ័យ។ ភារកិច្ចការងារថ្ងៃក៏ហាក់មានភាពស្មុគ្រស្មាញខ្លះ ប៉ុន្តែលោក អ្នកពិតជាអាចកែប្រែស្ថានភាពនោះបានគ្រប់បែបយ៉ាង។ ពេលវេលាថ្ងៃនេះពិតជាពិសេស ដូច្នេះសូមកុំខកខានឳកាស កុំប្រើប្រាស់ពេលវេលាខ្ជះខ្ជាយអោយសោះ។ ស្ថេរភាពថ្ងៃនេះ នឹងធ្វើឲ្យអ្នកអាចឈរបានយ៉ាងរឹងមាំក្នុងកន្លែងការងារ។ ប៉ុន្តែក្នុងពេលស្របគ្នានេះ អ្នកក៏គួរយកចិត្តទុកដាក់ជាពិសេសទៅលើការចាយវាយផងដែរ ហើយសូមកុំបន្តការសន្យា ទទេរដោយមិនអនុវត្តឲ្យសោះ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ បញ្ហាជំនួញអាជីវកម្មក្នុងពេលនេះមិនល្អប្រសើរនោះទេ។ កុំចាយ វាយច្រើនក្នុងពេលនេះ ហើយទោះបីជាមនុស្សរួមក្រុម ឬដៃគូពាណិជ្ជកម្មក៏ហាក់មិនសូវ មានទំនាក់ទំនងជិតស្និទ្ធនោះទេ ដូច្នេះបញ្ហាតូចអាចនឹងក្លាយជាធំដោយងាយស្រួល។ ប៉ុន្តែ អ្នកអាចផ្លាស់ប្តូរឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងជំនះការលំបាកបាន ដែលចំណុចនេះ ហើយសំខាន់ទៅដល់លទ្ធផលសរុបរបស់ការងារក្នុងថ្ងៃនេះ។ ពិតណាស់ថា ការលំបាក រំខានដល់ដំណើរការការងារ ប៉ុន្តែក៏មិនចាំបាច់បាក់ទឹកចិត្តឡើង ស្ថានភាពនឹងប្រែប្រួលជា ល្អប្រសើរវិញបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ឆ្លុះបញ្ចាំងគោល គំនិតដ៏ពិតប្រាកដរបស់អ្នក។ ការវិភាគវាយតម្លៃក្នុងពេលនេះនឹងអាចធ្វើបានដោយត្រឹម ត្រូវ។ ក្រៅពីការងារបច្ចុប្បន្នអ្នកក៏អាចសាកល្បងការងារក្រៅជំនាញ ឬការងារថ្មីទៀតបាន។ ឳកាសនៅខាងក្រៅក៏មានពេញបរិបូណ៍ផងដែរ។ លើសពីនេះ ដោយសារលោកអ្នក ទទួលបានអំណោយផលក្នុងការគ្រប់គ្រង ដូច្នេះអ្នកអាចដឹកនាំក្រុមបានប្រសើរ ហើយលទ្ធ ផលដែលទទួលក៏មានទំហំធំផងដែរ។ ដោយឡែក ប្រសិនបើអ្នកកំណត់ឃុំគ្រងអាកប្ប កិរិយា និងពាក្យសំដីបន្តិចទៀតកាន់តែប្រសើរ។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ ខាល វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង លុយកកាក់ តួនាទី ការងារកើតឡើងចំពោះអ្នកស្របគ្នាតែម្តង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner