ព្រះមហាក្សត្រថ្វាយព្រះរាជសារក្នុងពេលរដ្ឋសភាបើកបវេសនកាល (Video Inside)
រដ្ឋសភាបានបើកបវេសនកាលរបស់ខ្លួនវិញនៅថ្ងៃទី១មេសានេះ ជាមួយការយកចិត្តទុកដាក់ នឹងការអានព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរដែលមានព្រះរាជបន្ទូលពាក់ព័ន្ធនឹងកិច្ចការ របស់រាជរដ្ឋាភិបាលនិងកិច្ចការអ្នកតំណាងរាស្ត្រធ្វើច្បាប់ទាំងឡាយ។
សារព្រះមហាក្សត្រ បានកោតសរសើរចំពោះសមត្ថភាពដឹកនាំប្រទេសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការរីកចំរើន។ សារលិខិតបានសរសេរថាសម្តេច តេជោ ហ៊ុន សែន «បានធ្វើពលិកម្មកម្លាំងកាយចិត្តឥតឈប់ឈរ, មានការសម្រេចចិត្តខាង នយោបាយដ៏ត្រឹមត្រូវក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីក ចម្រើន លើគ្រប់វិស័យ ជាអាទិ៍ការការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ, ទប់ស្កាត់អតិផរណា, មានសុខដុមនីយកម្មលើគ្រប់ជាតិសាសន៍ និងការលើកកម្ពស់សុខុមាលភាពជូនប្រជាពល រដ្ឋ»។
ព្រះរាជសារបានកោតសរសើរកិច្ចប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែល «បាន ប្រឹងប្រែងយ៉ាងខ្លាំងដោយមិនគិតពេលយប់ ឬពេលថ្ងៃនេះឡើយ ក្នុងការដឹកនាំ គ្រប់គ្រង និងបញ្ជា លើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអនុវត្តទាំងវិធានការសុខាភិបាល និងជំរុញការចាក់វ៉ាក់សាំង»។
ព្រះរាជសារនៅបានកោតសរសើរស្ថាប័នរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ដែលបានបន្តដឹកនាំរដ្ឋសភាយ៉ាងស្វាហាប់ក្នុងដំណាក់កាលឆ្លងរាលដាលនៃជំងឺ កូវីដ១៩។ ព្រះមហាក្សត្រ បានកោតសរសើរទៀតថា «សមិទ្ធផលទាំងនេះ បានផ្តល់ជូនប្រ ជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានសន្តិសុខសណ្តាប់ ធ្នាប់ល្អស័ក្តិសមជាព្រះរាជាណាចក្ររុងរឿង និងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ»។