រុស្ស៊ីប្រកាសនឹងបញ្ចប់កិច្ចសន្យាផ្គត់ផ្គង់ឧស្ម័ន ប្រសិន បើ ប្រទេសដែលខ្លួនចាត់ទុកថា អមិត្តមិនព្រមទូទាត់ ថ្លៃឧស្ម័ន ជាប្រាក់រូប្ល

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះ ហត្ថលេខាលើក្រឹត្យមួយនៅថ្ងៃព្រហស្បតិ៍ ស្តីពីច្បាប់ថ្មីនៃការ ធ្វើពាណិជ្ជកម្មឧស្ម័នធម្មជាតិជាមួយប្រទេស និងតំបន់ “មិនរាក់ទាក់” ឬអមិត្ត ដោយប្តេជ្ញាថា នឹងបញ្ឈប់កិច្ចសន្យា ដែលមានស្រាប់ ប្រសិនបើអ្នកទិញទាំងនេះមិនព្រម ទូទាត់ ថ្លៃជាប្រាក់រូប្ល។

លោក ពូទីន បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា ថ្ងៃនេះខ្ញុំបាន ចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីទិញឧស្ម័នធម្មជាតិ របស់ រុស្ស៊ី ពួកគេត្រូវតែបើកគណនីប្រាក់រូប្លនៅក្នុងធនាគាររុស្ស៊ី។ វាគឺជាគណនីទាំងអស់ដែលនឹងត្រូវបានប្រើ ដើម្បីទូទាត់ថ្លៃ ផ្គត់ផ្គង់ឧស្ម័នចាប់ពីថ្ងៃទី០១ ខែមេសាខាងមុខ។

លោក ពូទីន បន្ថែមថា ប្រសិនបើការទូទាត់បែបនេះមិន ត្រូវបានធ្វើឡើងទេនោះ យើងនឹងចាត់ទុកថា នេះជាកំហុស របស់អ្នកទិញដែលទទួលខុសត្រូវចំពោះផលវិបាកដែលនឹងកើតឡើង។ លោក ពូទីន បានហៅការបង់ប្រាក់សម្រាប់ទិញ ឧស្ម័នរុស្ស៊ីទៅជាប្រាក់រូប្លថា ជាជំហានដ៏សំខាន់ឆ្ពោះទៅរក ការពង្រឹងអធិបតេយ្យភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ យើង។

គួរបញ្ជាក់ថា រុស្ស៊ីនឹងបដិសេធទទួលប្រាក់ដុល្លារ ឬអឺរ៉ូ ហើយ ទទួលយកតែរូប្លសម្រាប់ការទិញឧស្ម័នធម្មជាតិរបស់ខ្លួនដែលផ្គត់ផ្គង់ដល់ប្រទេស និងតំបន់ដែល “មិនរាក់ទាក់” រួមទាំង សមាជិកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោក ពូទីន បានសង្កត់ធ្ងន់ថា បណ្តាប្រទេសលោកខាងលិចបាន យក ការសម្រេចចិត្តមិនស្របច្បាប់ ដើម្បីបង្កកទ្រព្យសម្បត្តិ របស់ រុស្ស៊ី។ ដូច្នេះវានឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃ រូបិយ ប័ណ្ណរបស់ពួកគេ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner