វគ្គបណ្តុះបណ្តាល “គ្រូបង្គោលវាយតម្លៃស្តង់ដាសហគមន៍ទេសចរណ៍ និងផ្ទះស្នាក់កម្ពុជា” នៅមន្ទីរទេសចរណ៍ខេត្តកំពត ខេត្តកំពត
ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍អភិវឌ្ឍផលិតផលទេសចរណ៍ សហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រុមការងារគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តតំបន់ឆ្នេរ ក្រោមហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) បានរៀបចំបើកវគ្គបណ្តុះបណ្តាលលើជំនាញ “គ្រូបង្គោលវាយតម្លៃស្តង់ដាសហគមន៍ទេសចរណ៍ និងផ្ទះស្នាក់កម្ពុជា” ដែលប្រព្រឹត្តទៅមន្ទីរទេសចរណ៍ខេត្តកំពត។
ពិធីបើកវគ្គ បានប្រព្រឹត្តឡើងក្រោមការដឹកនាំរបស់ លោក យិន ណាត ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ និងមានការចូលរួមពីលោក ប៊ុន សុស្យា អនុប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ លោក ចាន់ ខេមរិទ្ធ អនុប្រធានផ្នែកគ.អ.ឆ.ក និងជា ប្រធានផ្នែកបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសហគមន៍ លោក ឈិន ហ៊ឹម ប្រធានការិយាល័យរមណីយដ្ឋានទេសចរណ៍ និងជាប្រធានកិច្ចការទូទី និងការងាររដ្ឋបាល និងលោក ជឹម រឹទ្ធី អនុប្រធានការិយាល័យរមណីយដ្ឋានទេសចរណ៍ និងជាប្រធានផ្នែកគ្រប់គ្រង់ទិន្នន័យ និងទទួលស្គាល់សហគមន៍នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ជាគ្រូបង្គោល។
វគ្គបណ្តុះបណ្តាលរយៈពេល៣នេះ មានចូលរួមបង្ហាត់បង្រៀនពីគ្រូឧទ្ទេស និងអ្នកជំនាញពីក្រសួងទេសចរណ៍ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលបានផ្តោសំខាន់លើមេរៀនទ្រីស្តីចំនួន០៨មុខវិជ្ជាសម្រាប់រយៈពេល០២ថ្ងៃកន្លះ និងការចុះអនុវត្តជាក់ស្តែងផ្ទាល់រយៈពេលកន្លះថ្ងៃ នៅសហគមន៍ត្រពាំងសង្កែរខេត្តកំពត ដែលមានសិក្ខាកាមចូលរួមសរុប២៥រូប មកពីមន្ទីរទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ៕ ចាន់ វិចិត្រ