សត្វខ្ទីងដេញវ័ធអ្នកស្រុកចាប់បញ្ជូនទៅភ្នំតាម៉ៅ (Video Inside)

សត្វខ្ទីងដែលបានដេញវ័ធអ្នកចំការក្នុងខេត្តឧត្តរមានជ័យ ត្រូវបានក្រុមអភិរក្សសត្វព្រៃ បាន ទាក់ចាប់បានហើយនិងបានបញ្ជូនទៅកាន់ភ្នំតាម៉ៅ។ គួរបញ្ជាក់ថា មនុស្សប្រុសស្រី ចំនួន៣ នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីពួកគេត្រូវសត្វខ្ទីងដេញវ័ធ កាលពីថ្ងៃទី៣០មីនានៅ ក្នុងចំការក្បែរព្រៃនៅឃុំគោកមន នៃស្រុកបន្ទាយអំពិល។

សត្វខ្ទីងនេះ ត្រូវគេជឿថាបានឆ្លង មកពីប្រទេសថៃចូលមកស៊ីដំណាំក្នុងចំការរបស់អ្នកស្រុកខ្មែរនិងបានបង្កការដេញវ័ធពល រដ្ឋចាំចំការ។ សត្វខ្ទីងនេះ​ ត្រូវបានគេបាញ់ថ្នាំសន្លប់កាលពីថ្ងៃទី៣១មីនា និងបានចាប់ដឹក យកទៅកាន់ភ្នំតាម៉ៅខេត្តតាកែវដើម្បីថែរក្សាទុកនៅក្នុងតំបន់សួនសត្វទីនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner