វៀតណាម៖ កាត់ពន្ធបរិស្ថាន នាំឲ្យថ្លៃប្រេងសាំងធ្លាក់ចុះហើយ
ហាណូយ៖ តម្លៃប្រេងសាំងនៅប្រទេសវៀតណាមត្រូវបានកាត់បន្ថយជាង ១០០០ដុង (៤.៣ សេនអាមេរិក) កាលពីថ្ងៃសុក្រទី១ មេសា បន្ទាប់ពីពន្ធលើបរិស្ថាន ត្រូវបានកាត់បន្ថយពាក់កណ្តាល ។
សាំង RON 95 ដ៏ពេញនិយម និងជីវឥន្ធនៈ E5 RON 92 បានក្លាយជាតម្លៃថោកជាង ៣.៦ ភាគរយ ពោលគឺធ្លាក់មកនៅ ២៨១៥០ ដុង និង ២៧៣០០ ដុង។ ប៉ុន្តែតម្លៃប្រេងកាត ប្រេងម៉ាស៊ូត និងម៉ាស៊ូតត្រូវបានកែសម្រួលឡើងពី ២,៤-៦,៤ ភាគរយ ។
ការកែសម្រួលតម្លៃលក់រាយប្រេងឥន្ធនៈ ជាធម្មតា ធ្វើឡើងនៅម៉ោង ៣ រសៀល ថ្ងៃទី១ ទី១១ និងថ្ងៃទី ២១ នៃខែនីមួយៗ ប៉ុន្តែលើកនេះត្រូវបានធ្វើឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣១ ដោយសារការកាត់បន្ថយពន្ធលើបរិស្ថាន ផ្តើមមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ពន្ធបរិស្ថាន ដែលជាពន្ធដ៏ធំបំផុតនៃពន្ធ និងថ្លៃប្រេងឥន្ធនៈទាំងអស់ត្រូវបានកាត់បន្ថយពាក់កណ្តាលមកត្រឹម ២០០០ដុងសម្រាប់ប្រេងសាំង ហើយកាត់បន្ថយពី ៧០០-១០០០ ដុងលើឥន្ធនៈផ្សេងទៀតនឹងនៅមានអំណាចរហូតដល់ឆ្នាំនេះ។ បើគ្មានការកាត់បន្ថយពន្ធទេ តម្លៃសាំងនឹងឡើងថ្លៃពី ១០០០ ទៅ ២៨០០ដុងក្នុងមួយលីត្រនៅថ្ងៃសុក្រ។
យ៉ាងណាក្តី នៅលើទីផ្សារពិភពលោក តម្លៃប្រេងឆៅបានធ្លាក់ចុះដល់ ១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី កាលពីសប្តាហ៍មុនតម្លៃ ១១៤ដុល្លារ ជាមធ្យម៕ ប្រភពពី VNexpress ប្រសម្រួល៖ សារ៉ាត