ថៃ៖ ស្លាប់ជិត ១០០នាក់ ករណីថ្មីជិត ៣ម៉ឺននាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី២ មេសាថា ថៃមានស្លាប់មនុស្សព្រោះជំងឺកូវីដ ចំនួន៩៦នាក់ និងវិជ្ជមានថ្មី ២៨០២៩នាក់ទៀត ក្នុងពេល ២៤ម៉ោងចុងក្រោយមកនេះ ។
យ៉ាងណាក៏ដោយ ក្រសួងថា ក៏មានអ្នកជំងឺ ២៣៣៥២នាក់ទៀតបានជាសះស្បើយបន្ថែមទៀត។
ថៃមានអ្នកើតជំងឺកូវីដ១៩ លើកដំបូង កាលពីដើមឆ្នាំ២០២០ ដោយគិតរហូតមកដល់ ព្រឹកថ្ងៃទី២ មេសា មានសរុប ៣,៦៨៤,៧៥៥នាក់ ជាសះស្បើយវិញ ៣,៤០៣,៦២៤នាក់ រីឯមនុស្សស្លាប់ព្រោះកូវីដ កើនដល់ ២៥៣១៨នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍ ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ