សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

ឯកឧត្តម តឹក រ៉េត សំរេច បានបន្តទៀតថា ការរីកចម្រើន នៃ ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ នៃ គម្រោង ទាំងមូល រួមមាន ៖ តំបន់ ក្រៅ តំបន់ ហោះហើរ (Land Side)៖ នៅ តំបន់ នេះ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ រួមមាន ស្ថានីយ អ្នកដំណើរ ស្ថានីយ ប្រេង ដែល ត្រូវ ភ្ជាប់ បំពង់ ប្រេង មក ចំណត យន្តហោះ ។ រហូតមកដល់ ពេលនេះ ស្ថានីយ អ្នកដំណើរ សម្រេចបាន ១៩ ភាគរយ ស្ថានីយ ប្រេង សម្រេចបាន ៩០ ភាគរយ ។ ក្រៅពីនេះ រចនាសម្ព័ន្ធ ផ្សេងទៀត ដូចជា អគារ ការិយាល័យ និង អគារ ស្នាក់នៅ សម្រាប់ ភ្នាក់ងាររដ្ឋ និង ឯកជន ស្ថានីយ បំពាក់ ឧបករណ៍ ត្រួតពិនិត្យ ការហោះហើរ ប៉ម បញ្ហា ហោះហើរ ឃ្លាំងទំនិញ និង ចំណតរថយន្ត ជាដើម គ្រោង បញ្ចប់ នៅត្រឹម ចុងឆ្នាំ ២០២២នេះ ។ តំបន់ ហោះហើរ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ ក្នុង តំបន់ នេះ រួមមាន ផ្លូវ រត់ (Runway) និង បំពង់ ប្រេង ភ្ជាប់ មក ចំណត យន្តហោះ ។ ផ្លូវ រត់ គ្រោង នឹង បញ្ចប់ នៅ ខែឧសភា ឆ្នាំ ២០២២ នេះ ហើយ ការភ្ជាប់ បំពង់ ប្រេង មក ចំណត យន្តហោះ នឹងត្រូវ បញ្ចប់ ១០០ ភាគរយ នៅ ចុងឆ្នាំ ២០២២ ។ ក្រៅពីនេះ ប្រព័ន្ធ ពន្លត់ អគ្គិភ័យ អាងទឹក សុវត្ថិភាព និង ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀត នៅក្នុង តំបន់ ហោះហើរ គ្រោង សម្រេច ឱ្យបាន ៩០ ភាគរយ នៅ ចុងឆ្នាំ ២០២២ ។

ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូ បានបន្ថែមថា បច្ចុប្បន្ន ដោយ ការរីក រាលដាល ជាស កល នៃ ជំងឺ កូ វីដ -១៩ ថយចុះ បាន បង្ក ភាពងាយស្រួល ដល់ ការធ្វើដំណើរ របស់ អ្នកបច្ចេកទេស និង ការ នាំចូល ឧបករណ៍ សម្ភារៈ ចាំបាច់ សម្រាប់ ការសាងសង់ ពី ប្រទេស ចិន មាន ភាពងាយស្រួល ជាង មុន ។ ដូច្នេះ ការអនុវត្ត គម្រោង សាងសង់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ គ្រោង សម្រេចបាន ៩០ ភាគរយ នៅ បំណាច់ ឆ្នាំ ២០២២ និង បញ្ចប់ ទាំងស្រុង នៅត្រឹម ខែមីនា ឆ្នាំ ២០២៣ អាច អនុ វ បាន ប្រកបដោយ ជំនឿ ចិត្ត ។ ក្នុង រយៈពេល ៦ ខែ ពី ខែមីនា ដល់ ខែកញ្ញា ឆ្នាំ ២០២៣ គឺជា រយៈពេល សំខាន់ ដែល ក្រុមហ៊ុន ត្រូវ ស្នើសុំ វិ ញ្ញាប ណ្ណ ប័ត្រ បញ្ជាក់ សុវត្ថិភាព និង សន្តិសុខ សម្រាប់ ឧបករណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ ទាំង អស់នៃ អាកាសយានដ្ឋាន ពី ស្ថាប័ន ជាតិ និង អន្តរជាតិ ព្រមទាំង ដំណើរការ ធ្វើតេស្ត សាកល្បង ប្រព័ន្ធ ទាំងមូល របស់ អាកាស យានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ ទៅតាម និយាម អន្តរជាតិ ។

ជាមួយគ្នានេះ ក្រសួង សាធារណការ និង ដឹកជញ្ជូន ចំពោះ ក្រុមការងារ បច្ចេកទេស ស ម្រា ប់ ការសាងសង់ ផ្លូវ ល្បឿនលឿន ត ភ្ជាប់ ទីតាំង អាកាសយានដ្ឋាន ទៅ ផ្លូវជាតិ លេខ ៦ ប្រវែង ២៤.៥ គីឡូម៉ែត្រ រដ្ឋបាល ខេត្តសៀមរាប ចំពោះ ការសម្របសម្រួល និង ការគាំទ្រ យ៉ាង ពេញទំហឹង ចំពោះ កិច្ចខិតខំ ប្រឹង ប្រែង អនុវត្ត គម្រោង ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកពិនិត្យពីវឌ្ឍនភាពនៃសំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលសម្រេចបានលទ្ធផលគួរអោយកត់សម្គាល់នាពេលនេះ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មកដល់ពេលនេះ ដល់ពេលដែលកម្ពុជាប្រកាសពីតារារះនាទិសឧត្តរហើយ ពីព្រោះបច្ចុប្បន្នយើងមានតារារះនាទិសនិរតីរួចហើយ ដូច្នេះនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា តំបន់ភូមិភាគនេះជាតារារះនាទិសឧត្តរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថ្លែនូវការកោតសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង។

សម្តេចតេជោបានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។ សម្តេចតេជោបានមានប្រសន៍ថា ចិនបានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន នៅទីនេះ ហើយ៥០ឆ្នាំក្រោយ នឹងប្រគល់មកអោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា សូមកុំឱ្យមានការភ័ន្តច្រឡំថា ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមតែជនជាតិចិន ព្រោះនៅពេលខាងមុខកម្ពុជាត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។ ម្យ៉ាងវិញតាមដើមរយៈគម្រោងការសាងសង់អាកាសយានដ្ឋាននេះក៏បានផ្ដល់ការងារធ្វើដល់កូនខ្មែរជាច្រើននាក់ អាចទទួលបាននូវប្រាក់ខែសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេទៀតផង។

សម្តេចតេជោបានមានប្រសាសន៍រំលឹកថា កាលពីឆ្នាំ២០១២ សម្តេចចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែដោយសារតែព្រលានយន្តហោះខេត្តសៀមរាប មិនអាចឱ្យយន្តហោះធំៗរបស់មេដឹកនាំប្រទេសដៃគូអាចចុះចតបាន។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ នឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ជុំវិញនេះ ជាពិសេសនឹងបង្កើតជាកូនទីក្រុងនៅទីនេះទៀតផងនាពេលខាងមុខ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារសាងសង់ ក៏ដូចជាកម្មករ បុគ្គលិកទាំងជនជាតិចិន និងជនជាតិខ្មែរទាំងអស់ ដែលបានខិតខំក្នុងដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះ ទោះបីជាជួបនូវវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ និងសូមបន្តការខិតខំជាបន្តទៀត និងជូនពរអោយសម្រេចលទ្ធផលទៅតាមការគ្រោងទុកនាពេលខាងមុខ ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner