អតីតជើងខ្លាំងគុនខ្មែរ បឺត ខាំ ថា ស៊ីហ្គេម នៅវៀតណាម ឃីតបុកស៊ីង មានរំពឹងឈ្នះមេដាយមាស

អតីតកីឡាករគុនខ្មែរ បឺត ខាំ បច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិ ឃីតបុកស៊ីង បានបញ្ជាក់ថា អត្តពលិកឃីតបុកស៊ីងកម្ពុជា រំពឹងឈ្នះមេដាយជាច្រើនគ្រឿង ក្នុងនោះអាចឈ្នះមេដាយមាស ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាអំឡុងខែឧសភា ថែមទៀតផង ។

បឺត ខាំ អះអាងថា កីឡាករ កីឡាការិនីជម្រើសជាតិទាំង១០រូប ដែលកំពុងហ្វឹកហាត់រាល់ថ្ងៃនេះ សិតសឹងជាកីឡាករ កីឡាការិនីគុនខ្មែរ ដែលមានបទពិសោធន៍ ដូច្នោះសម្រាប ឃីតបុកស៊ីង យើងគ្រាន់តែហ្វឹកហាត់កម្លាំង និងបច្ចេកទេសបន្ថែម ពិសេសគឺលក្ខន្តិកៈ ក្បួនច្បាប់ ។

សូមបញ្ជាក់ថា ឃីតបុកស៊ីងកម្ពុជា ធ្លាប់ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនជាលើកដំបូង ក្នុងឆ្នាំ២០១៩ ជាលទ្ធផល ទទួលបានមេដាយសំរិទ្ធ៣គ្រឿង ដោយសារអត្តបលិកកម្ពុជា ពុំទាន់ជ្រាបច្បាស់អំពីលក្ខន្តិកៈច្បាប់ នៃការប្រកួត ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ លោក បឺត ខាំ និងគ្រូជនជាតិចិនដែលស្ម័គ្រចិត្ត បានពង្រឹងពីច្បាប់ អោយយល់កាន់តែច្បាស់ ដើម្បីដណ្តើមមេដាយអោយបានជូនកម្ពុជា ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner