០៤ ឧបសគ្គ មុនឈានទៅដល់ការបង្រួបបង្រួមជាតិកម្ពុជា
រោយរបបអាវខ្មៅដួលរលំ កម្ពុជាពុំទាន់មានសន្តិសុខ និងសុវត្ថិភាពនយោបាយទាំងស្រុងនោះទេ។ ឆ្នាំ១៩៨៨ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា។ បញ្ហាប្រឈមដែលជាឧបសគ្គនៃដំណើរបង្រួបបង្រួមជាតិកម្ពុជា ដូចជា÷
– ការទប់ស្កាត់កុំឱ្យ ប៉ុល ពត ត្រឡប់មកវិញ
– ការបញ្ឈប់ជំនួយយោធាឲ្យភាគីខ្មែរបដិបក្ស
– ការបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា
– និងការដកកងទ័ពវៀតណាមចេញពីកម្ពុជា។
ចុងបញ្ចប់រាល់បញ្ហាត្រូវបានដោះស្រាយដោយខ្មែរខ្លួនឯង ឈរលើសន្តិវិធី សមស្របតាមនយោបាយសព្វមុខ ដែលហៅថា “ផ្សះផ្សារជាតិរវាងជនជាតិកម្ពុជាទាំងអស់គណបក្សពួកទាំងអស់ ដោយគ្មានគិតគូរដល់អតីតកាល និងនិន្នាការនយោបាយរបស់អ្នកណាទាំងអស់”
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្ពុជាប្រជាធិបតេយ្យ#ព្រះរាជាណាចក្រកម្ពុជា #ឧបសគ្គ #ការបង្រួបបង្រួមជាតិ