គជបបង្ហាញនូវអំពើមិនប្រក្រតីរបស់គណបក្សភ្លើងទៀនដែលស្មើនឹងអំពើក្លែងបន្លំ (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានចេញសេចក្តីប្រកាសមួយបង្ហាញ ភាព មិនប្រក្រតីរបស់គណបក្សភ្លើងទៀនដែលគេបានរកឃើញកន្លងមកនេះ ស្មើនឹង អំពើក្លែង បន្លំ។ ទោសក្លែងបន្លំ គឺជាទោសមួយដែលអាចនាំឱ្យអ្នកប្រព្រឹត្តប្រឈមនឹងការជាប់ពន្ធនាគារ ។
ការចេញសេចក្តីប្រកាសគជប បង្ហាញភាពមិនប្រក្រតីស្មើនឹងអំពើក្លែងបន្លំនោះ បាន ធ្វើ ឡើងនៅទន្ទឹមនឹងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថ្ងៃទី៤មេសាឆ្នាំ២០២២ បាន ចាត់ទុកការសម្រេចរបស់គជបក្នុងការលុបបញ្ជីបេក្ខជនគណបក្សភ្លើងទៀនដែលគេរកឃើញ ពាក់ព័ន្ធនឹងអំពើមិនប្រក្រតីនោះ ថា «ខ្វះសុភវិនិច្ឆ័យ» និងចោទថា «មានចេតនាបំបិទសិទ្ធិ និង រារាំងគណបក្សនយោបាយក្នុង ការចូលរួមបោះឆ្នោត»។