គជបថ្លែងថាបេក្ខជនលុបឈ្មោះចេញមាន៨៦នាក់ហើយ (Video Inside)
មន្ត្រីគជប បានថ្លែងថាបេក្ខជនចំនួន៨៦នាក់ពីគណបក្សចំនួន៣ ត្រូវបានលុបឈ្មោះចេញពី បញ្ជីឈរឈ្មោះប្រកួតប្រជែងខណៈដំណើរការបោះឆ្នោតឃុំនិងសង្កាត់នឹងឈានមកដល់ប្រ មាណ៦១ថ្ងៃទៀតតែប៉ុណ្ណោះ។
មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថ្ងៃនេះថា ក្នុងចំណោមបេក្ខជន៨៦នាក់ដែលបានលុបឈ្មោះចេញនោះ គឺរួម មានបណ្តឹងស្នើសុំលុបដោយប្រជាពលរដ្ឋចំនួន៣៦នាក់ និងបណ្តឹងដែលសាមីខ្លួនជាបេក្ខជនសុំលុបចំនួន៥៣នាក់។
បេក្ខជនលុបឈ្មោះចេញទាំង៨៦នាក់នោះ គឺស្ថិតក្នុងឃុំនិង សង្កាត់ចំនួន១៣ និងពួកគេនឹងមិនអាចឈរឈ្មោះក្នុងការប្រកួតប្រជែងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខនេះបានឡើយ។
យោងតាមមន្ត្រីគជប ឈ្មោះបេក្ខជនដែលបានលុប ចេញនេះ គឺភាគច្រើនមកពីគណបក្សភ្លើងទៀន, ចំណែកបេក្ខជនផ្សេងទៀតមកពីគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងពីគណបក្សឆន្ទៈខ្មែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំនិងសង្កាត់ដែលនឹងមកដល់នៅថ្ងៃទី៥មិថុនាខាង មុខនេះ នឹងមានគណបក្សនយោបាយប្រកួតប្រជែងចូលរួមចំនួន១៧។