សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឈានចូលថ្ងៃទី៤១ (Video Inside)
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលថ្ងៃទី៤១ហើយ។ នៅថ្ងៃទី៥មេសានេះ មិនមាន សេចក្តីរាយការណ៍អំពីការវាយប្រហារក្នុងទ្រង់ទ្រាយធំណាមួយបានកើតឡើងគួរឱ្យចាប់ អារម្មណ៍នោះទេ ប៉ុន្តែអ្វីដែលពិភពលោកបាននិងកំពុងតាមដាននោះ គឺការថ្កោលទោសជា អន្តរជាតិលើអំពើសម្លាប់រង្គាលមកលើជនស៊ីវិលអ៊ុយក្រែន បើទោះបីជារុស្ស៊ីបានបដិសេធ ថាជាការរៀបចំឆាកក្នុងបំណងទម្លាក់ការចោទប្រកាន់ដាក់មកលើទាហានរុស្ស៊ីនោះក៏ដោយ ។
នៅថ្ងៃទី៥មេសាដែលឈានចូលថ្ងៃទី៤១នៃសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែននេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំរបស់ខ្លួនមួយពិនិត្យលើ ការ ចោទប្រកាន់អំពើសម្លាប់រង្គាលដាក់មកលើជនស៊ីវិលអ៊ុយក្រែន ដែលកម្មវិធីអប្សរាណិតមាន សេចក្តីរាយការណ៍ដូចតទៅនេះ។