រដ្ឋមន្រ្តីក្រសួងអប់រំបានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្ររបស់ថ្នាក់ដឹកនាំគណៈកម្មការកំណែទម្រង់ក្នុងការជួយកែលម្អសាលានេះឲ្យក្លាយទៅជាសាលាជំនាន់ថ្មីសម្រាប់ពង្រឹងការរៀននិងការបង្រៀនឲមានគុណភាពល្អ

ភ្នំពេញ៖បន្ទប់សុខភាព (អគារE) សាលាបឋមសិក្សា អនុវត្ត (អគារJ) និងវិទ្យាល័យអនុវត្ត (អគារF) ដែលប្រើប្រាស់ ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួសជុល កែលម្អ ឡើង វិញ និងបំពាក់សម្ភារៈបរិក្ខាគ្រប់គ្រាន់ទៅតាមស្តង់ដារ សាលាជំនាន់ថ្មី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពី ព្រឹក ថ្ងៃទី៦ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ ក្រោម អធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងភ្ញៀវ កិត្តិយសជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀតនៅក្នុង សាលាបឋម សិក្សាអនុវត្ត និងវិទ្យាល័យអនុវត្ត។ ក្រសួងអប់រំ យុវជន និង កីឡា បានប្រមូលនូវធនធានថវិកាជួសជុល ទាំងអស់ របស់ ក្រសួង មកផ្តោតទៅលើកែលម្អនៅវិទ្យាស្ថានជាតិអប់រំ ជា ពិសេសអគារដែលត្រូវបានជួសជុលដោយ ធនាគារ អភិវឌ្ឍន៍ អាស៊ីឬអេឌីប៊ី( ADB) ដែលនេះជាដំណាក់កាលទី១ ផ្សាភ្ជាប់ ទៅនឹងសាលាជំនាន់ថ្មីតែម្តង ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ មានកន្លែងធ្វើកម្មសិក្សាគរុកោសល្យបានជាក់ស្តែង និងមាន លក្ខណៈស្តង់ដារខ្ពស់ ក្នុងការអនុវត្តនូវវិធីសាស្រ្តថ្មី និងប្រែក្លាយទៅជាកន្លែងស្រាវជ្រាវគរុកោសល្យផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការ ចូលរួមគាំទ្ររបស់ថ្នាក់ដឹកនាំ គណៈកម្មការកំណែទម្រង់ ក្នុងការជួយកែលម្អសាលានេះឱក្លាយទៅជាសាលាជំនាន់ថ្មី។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីវិនិយោគទៅលើការអប់រំ គឺ យើងមិនត្រូវវិនិយោគតែទៅការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងតែមួយមុខ គឺមិនអាចកែលម្អសាលារៀនបានទេ ដោយមិន បាន ពង្រឹងទៅលើការគ្រប់គ្រង ពង្រឹងការរៀន និងការ បង្រៀន គឺមិនអាចសម្រេចបានលទ្ធផលទៅតាមអ្វីដែល យើងចង់បានទេ។

ឯកឧត្តមបានផ្តល់អនុសាសន៍ដល់សាលាបឋមសិក្សាអនុវត្តដាក់បញ្ចូលនូវអំណានដំបូង និងគណិតដំបូង និងចុះមើល ដោយ ផ្ទាល់នូវការបង្រៀនរបស់គ្រូល្អ អំណានដំបូង និង គណិតដំបូង ដោយសហការជាមួយនាយកដ្ឋានបឋម និង មាន ការរង្វាយតម្លៃពីនាយកដ្ឋានធានាគុណភាពអប់រំ។ ចំពោះមធ្យមសិក្សាយើងត្រូវមើលសាលាដែលគេអនុវត្តបានល្អ ដូចជាសាលាជំនាន់ថ្មីដែលមានស្តង់ដារខ្ពស់ មើលពី របៀប គ្រប់គ្រងរបៀបង្រៀន និងធ្វើការស្រាវជ្រាវជាប្រចាំ ទើបទទួលបានលទ្ធផល៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner