រដ្ឋមន្រ្តីក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែក ជូននាយទាហាន នាយទាហានរង ពលទាហាននៃ កងពលតូចអន្តរាគន៍លេខ៧

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញ សួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែក ជូន ដល់ នាយទាហាន នាយទាហានរង ពលទាហាននៃកង ពលតូច អន្តរាគន៍លេខ៧ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅទីបញ្ជាការកងពល ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ថ្លែងនាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បាននាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុត លេខផ្កាយ មាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេ ជានិច្ចកាលតែង គិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង និងពលទាហាន របស់យើង។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោត សរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយ វីរភាព របស់បងប្អូនក្មួយៗនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែល បានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភា ព មួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់ សន្តិភាព និងការបង្រួបបង្រួមជាតិជាកម្លាំងតែមួយ ស្ថិត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអាចដោះស្រាយបាន នូវវិបត្តិធំៗនៅចំពោះមុខ តួយ៉ាងដូចជាវិបត្តិជាសកល ជំងឺកូវីដ-១៩ ដែលកម្ពុជាយើងមានសមត្ថភាពអាចគ្រប់គ្រង នូវវិបត្តិនេះដោយជោគជ័យ មានឱកាសកសាងបាននូវហេដ្ឋា រចនា សម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធារ ជាលំដាប់។

ក្នុងពិធីនេះដែរ ក្រសួងការងារ បាននាំមកនូវអំណោយ ក្នុងនាម សមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត សម្រាប់ផ្តល់ជូនដល់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្ត រាគមន៍ លេខ៧ រួមមាន៖ តំណាងកងពលធំ លេខ ៣ ថវិកា ១ លានរៀល, មេបញ្ជាការកងពលតូច លេខ ៧ ថវិកា ១លានរៀល, មេបញ្ជាការរងកងពលតូច លេខ ៧ ថវិកា ១៥ម៉ឺនរៀល(ម្នាក់), នាយរងសេនាធិការកងពលតូច លេខ ៧ ថវិកា ១៥ម៉ឺនរៀល(ម្នាក់), មេបញ្ជាការវរសេនាតូច ថវិកា ៤០ម៉ឺនរៀល(ម្នាក់), មេបញ្ជាការរងវរសេនាតូច ថវិកា ១៥ម៉ឺនរៀល(ម្នាក់), យុទ្ធជន១,៤០០នាក់ម្នាក់ៗទទួលបាន ថវិកា, ត្រីខកំប៉ុង, សាប៊ូ ដុំ, និងម៉ាសក្រណាត់មួយចំនួន។

សម្រាប់កងពលតូចអន្តរាគមន៍លេខ ៧ រួមមាន៖ ថវិកាសាងសង់សាលប្រជុំ ៤០លានរៀល, សង្កសី ពីរពាន់សន្លឹក, ប្រេងមួយពាន់លីត្រ, មី ៣០០កេស, ទឹកពិសាបរិសុទ្ធ ២០០កេស, ស្រាបៀរ ២០០កេស, ទឹកក្រូច ១៥០កេស, ត្រីងៀត ១០០គីឡូក្រាម, ផ្អក ៥០គីឡូក្រាម, ត្រីខកំប៉ុង ៤០កេស, ទឹកស៊ីអ៊ីវ ៥៤យួរ, អង្ករ ២បាវ, ម៉ាស់ ១៥,០០០ម៉ាស់, សាប៊ូ ១០កេស, តេស្តរហ័សកូវីដ-១៩ ២៥០តេស្ត, ទឹកសម្លាប់មេរោគ ចំណុះ ២០លីត្រ ១០ធុង និងចំណុះ ៥០០មីលីលីត្រ ១០កេស៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner