មន្រ្តីកំពូលអឺរ៉ុបគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវក្នុងសប្តាហ៍នេះ
អត្ថបទដោយ៖
ឈឹម ទីណា
ព្រុចសែល៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី អ៊ូសូឡា វ៉ុនដឺឡេអេន និងប្រធានគោលនយោបាយ ការបរទេស សហភាពអឺរ៉ុបលោក ចូសេបបូរ៉ែល គ្រោងធ្វើ ដំណើរទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែននៅ ក្នុង សប្តាហ៍នេះ ដើម្បីជួបជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។
អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុបបាននិយាយថា កិច្ចប្រជុំ ខាងលើនេះនឹងប្រព្រឹត្តទៅនៅមុនពេលព្រឹត្តិការណ៍រៃអង្គាសប្រាក់ជាសកលនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ធ្វើ ឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីជួយដល់ប្រជាជនមក ពីប្រទេសអ៊ុយក្រែន៕
ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។