អ.ស.ប៖ ជនស៊ីវិល ១,៤៨០នាក់បានស្លាប់ដោយ សារការ ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈមនុស្ស ៤.២៤ លាន នាក់បង្ខំចិត្តភៀសខ្លួន

អ.ស.ប៖ ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បញ្ជាក់ថា គិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ យ៉ាង ហោចណាស់ជនស៊ីវិល ១,៤៨០នាក់ត្រូវបានសម្លាប់នៅ ក្នុង ប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាល ពី ថ្ងៃទី២៤ ខែកុម្ភៈមក ក្នុងនោះមានកុមារចំនួន ១២៣នាក់។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឬ OHCHR បានបញ្ជាក់ថា ១,០០៦ នៃអ្នក ស្លាប់ ត្រូវបានគេរាយការណ៍នៅក្នុងតំបន់មួយចំនួន ក្នុងនោះ រួមមានទីក្រុងកៀវ, Kharkiv, Chernihiv និង Kherson ។ ករណីស្លាប់ដែលនៅសល់ចំនួន ៤៧៤នាក់ទៀតត្រូវបាន បញ្ជាក់ នៅក្នុងទីក្រុង Donetsk និង Luhansk តំបន់ភាគ ខាង កើតអ៊ុយក្រែន ដែលត្រូវបានគ្រប់គ្រងយ៉ាងពេញលេញ ដោយពួកបំបែកខ្លួនដែលគាំទ្រពីរុស្ស៊ី។

OHCHR ក៏រាយការណ៍ដែរថា ជនស៊ីវិលចំនួន ២,១៩៥នាក់ បានរងរបួស ខណៈភាគច្រើននៃអ្នកស្លាប់គឺបណ្តាល មកពី ហេតុការណ៍ផ្ទុះ រួមទាំងការបាញ់ផ្លោង កាំជ្រួច និងការវាយ ប្រហារតាមផ្លូវអាកាស។ យ៉ាងណាមិញ ទីភ្នាក់ងារអ.ស.ប បាននិយាយថា ខ្លួនជឿជាក់ថា តួលេខជាក់ស្តែងគឺខ្ពស់ ជាងនេះ គួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ ការិយាល័យឧត្តមស្នងការអ.ស.ប ទទួល បន្ទុកជនភៀសខ្លួនបានបញ្ជាក់ថា មនុស្សជាង ៤.២៤លាន នាក់បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ។ ដោយឡែកមនុស្សប្រហែល ២.៤៦ លាន នាក់ទៀតបានរត់ឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ, រូម៉ានី មានប្រហែល ៦៤០.០០០នាក់ ខណៈម៉ុលដូវ៉ា និងហុងគ្រី មានប្រហែល៣៩០.០០០នាក់។

ទីភ្នាក់ងារនេះបន្ថែមថា អ្នកជម្លៀសប្រហែល ៣៥០,០០០ នាក់បានរត់ឆ្លងចូលទៅក្នុងប្រទេសរុស្ស៊ី គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២៕
ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner