អ្នកប្រដាល់ជួមុខ ឡៅ ចិត្រា អះអាងថា ប្រសិនមានកម្មវិធីស្តេចប្រដាល់អង្គរ ញឹកញាប់នៅកម្ពុជាសិទ្ធផលកីឡាករនឹងកើនខ្លាំង

Story ក្រោយខកខានប្រកួតអន្តរជាតិអស់រយៈពេលជាង២ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ១៩ កីឡាករប្រដាល់គុនខ្មែរជួមុខ ឡៅ ចិត្រា ទើបតែទទួលបានឱកាសជួបកីឡាករចិន ក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ ស្តេចប្រដាល់អង្គរ នៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២២ នៅមុខប្រាសាទអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងប្រាប់ទូរទស្សន៍អប្សរា ឡៅ ចិត្រា បានបញ្ជាក់ថា ប្រកួតជាលក្ខណៈឃីតបុកស៊ីងអាចមានឧបសគ្គខ្លះៗសម្រាប់រូបគេ ព្រោះមិនអោយប្រើកែង និងជង្គង់ ដូចគុនខ្មែរឡើយ។ ឡៅ ចិត្រា លើកឡើងទៀតថា ទោះបីឃីតបុកស៊ីងមិនមែនជាជំនាញដែលធ្លាប់ហ្វឹកហាត់ក៏ដោយ ប៉ុន្តែការប្រកួតនៅលើទឹកដីអង្គរខាងមុខនេះ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ពោលគឺប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមជ័យជំនះ។

ឡៅ ចិត្រា បានបញ្ជាក់បន្ថែមថា កម្មវិធីស្តេចប្រដាល់អង្គរ ដែលកម្ពុជារៀបចំ សហការជាមួយចិនមួយនេះ ប្រសិនបើមានប្រកួតញឹកញាប់នៅកម្ពុជា កីឡាករប្រដាល់នឹងកើនឡើងសមត្ថភាពខ្លាំង ព្រោះព្រឹត្តិការណ៍ប្រដាល់អន្តរជាតិសម្បូរទៅដោយកីឡាករខ្លាំងៗ។

សូមបញ្ជាក់ ព្រឹត្តិការណ៍ប្រដាល់មិត្តភាពអន្តរជាតិ ស្តេចប្រដាល់អង្គរ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នាមុខប្រាសាទអង្គរវត្ត កីឡាករ ឡៅ ចិត្រាជួបជាមួយកីឡាករចិន wei Weiyang ប្រកួតឃីតបុកស៊ីងលើប្រភេទទម្ងន់៦៥គីឡូក្រាម៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner