លោក ហ្សេលេនស្គី ជំរុញឱ្យបណ្តេញរុស្ស៊ីចេញ ពីក្រុម ប្រឹក្សាសន្តិសុខអ.ស.ប

អ.ស.ប៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេន ស្គី បានអំពាវនាវឱ្យដករុស្ស៊ីចេញពីក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ(អ.ស.ប) ដោយលោកបាន ប្រាប់ សមាជិកស្ថាប័នអន្តរជាតិនេះនៅថ្ងៃអង្គារថា ជនជាតិ រុស្ស៊ីត្រូវ តែទទួលខុសត្រូវចំពោះអំពើឃោរឃៅក្នុងទីក្រុងប៊ូចា របស់ អ៊ុយក្រែន។

លោក ហ្សេលេនស្គី បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅ កាន់ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ថា ប្រសិនបើអ្នក ការទូតអ.ស.ប មិនធ្វើសកម្មភាពទេ ពួកគេ គួរតែរំលាយក្រុមប្រឹក្សានេះ ចោល ។

ជាការឆ្លើយតបនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក វ៉ាស៊ីលី ណេបេនហ្ស៊ី បានច្រានចោលការចោទប្រកាន់នេះ ហើយ បានចោទប្រកាន់ទាហានអ៊ុយក្រែនវិញថា កំពុងចាប់ឃុំខ្លួន ធ្វើទារុណកម្ម និងសម្លាប់ទាហានរុស្ស៊ី។ ទន្ទឹមគ្នា អគ្គលេខា ធិការអ.ស.ប លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បាននិយាយថា លោកមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំងចំពោះរូបភាពជនស៊ីវិលដែលត្រូវបានគេសម្លាប់នៅទីក្រុងប៊ូចា ហើយថា ឧត្តម ស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងស្វែងរកការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី លីនដា ថមម៉ាស់ គ្រីនហ្វៀល ក៏បានអំពាវនាវឱ្យសមាជិកនៃ មហាសន្និបាត បោះឆ្នោតដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិផងដែរ។

លោកស្រីបាននិយាយថា មេដឹកនាំរុស្ស៊ីកំពុងប្រើសមាជិក ភាពរបស់ពួកគេ ជាការឃោសនាដោយផ្តល់យោបល់ថា ពួកគេមានទុក្ខកង្វល់ស្របច្បាប់ចំពោះសិទ្ធិមនុស្ស៕ ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner