កំណើនសេដ្ឋកិច្ចអាស៊ីបូព៌ា ប៉ាស៊ីហ្វិក អាចចុះមក៤% ព្រោះបញ្ហារុស្ស៊ី-អ៊ុយក្រែន

បរទេស៖ សេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិកត្រូវបានបញ្ចុះការព្យាករណ៍ មានកំណើនត្រឹម៥%វិញ ដោយសារតែរងផលប៉ះពាល់ពីបញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែន នេះបើតាមធនាគារពិភពលោក (World Bank)។

ធនាគារពិភពលោកក៏បានបង្ហាញដែរថា ប្រសិនបើឥទ្ធិពលនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តអូសបន្លាយទៀត ការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចនឹងត្រូវបញ្ចុះមកត្រឹម ៤%ជាអប្បបរមា។

កាលពីខែតុលា ឆ្នាំ២០២១ ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិកនៅឆ្នាំ២០២២ អាចមាន ៥.៤ភាគរយ។

ប៉ុន្តែ កាលពីថ្ងៃទី៥ មេសា ធនាគារពិភពលោកបានប្រកាសវិញថា ដោយសារតែរងផលប៉ះពាល់ពីការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន បានជាសម្រួលបញ្ចុះការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិកនៅឆ្នាំ២០២២ មកនៅត្រឹម៥%វិញ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner