រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានអន្តោប្រេសន៍
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ បានឲ្យដឹងថា អាស្រ័យដោយការ ធ្វើដំណើរលើពិភលោក ត្រូវបានជាប់គាំង ដោយសារជំងឺឆ្លង ដ៏កាចសាហាវ បណ្ដាលឲ្យភ្ញៀវបរទេស ចូលកម្ពុជា ថយចុះយ៉ាងគំហុក បើប្រៀបធៀបរយទៅនឹងឆ្នាំ២០២០ ថយចុះ ៩០,៦៧% និងបើប្រៀបក្នុងឆ្នាំ២០១៩ មុនការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ថយចុះរហូតដល់ ៩៧,៦៥% ក្នុងនោះភ្ញៀវទេសចរណ៍ ថយចុះ ៩៥,០២% អ្នកជំនួញ ៦១,៤៦% ។
ជាមួយគ្នានោះប្រជាពលរដ្ឋខែ្មដែលធ្វើដំណើរចេញទៅបរទេសមានការថយចុះ៩២.២១%និងពលករខ្មែរទៅការបរទេសដែលត្រូវអាជ្ញាធរបរទេសចាប់បញ្ជូនមកវិញក៍មានការថយចុះ ៤៥.៦៤%ផងដែរ ៕ ដោយ ៖ រ៉ាវុធ


