ថៃ៖ អ្នកដើរលេងបុណ្យចូលឆ្នាំ អាចចាយខ្ទង់ ១១ពាន់លានដុល្លារ
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឲ្យដឹង នាថ្ងៃទី៦ មេសានេះថា អ្នកធ្វើដំណើរថៃប្រមាណ ៣.៣៤លាននាក់ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរកម្សាន្ត ក្នុងបុណ្យ Songkran ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ហើយចំណាយប្រាក់ប្រហែល ១១ពាន់លានដុល្លារ។
លោក Yuthasak Supasorn ប្រធាន TAT បាននិយាយថា ការគ្របដណ្តប់លើសណ្ឋាគារ និងរមណីយដ្ឋាននានាទូទាំងប្រទេសក្នុងអំឡុងពេលនេះត្រូវបានគេរំពឹងថា នឹងមានជាមធ្យមប្រហែល ៤១ភាគរយ។ លោកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការធ្វើដំណើរ និងការចំណាយនឹងមានកម្រិតទាបជាងកម្រិតមុនកូវីដ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសមិនទាន់បានធួរស្បើយពេញលេញនៅឡើយ ហើយប្រជាជនថៃជាច្រើនមានការប្រុងប្រយ័ត្ន ចំពោះវីរុសបប្លែងថ្មី អូមីក្រុង។
លោក Yuthasak Supasorn បាននិយាយថា អ្នកធ្វើដំណើរភាគច្រើនទំនងជានឹងប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជៀសវាងឱកាសនៃការឆ្លងវីរុស ហើយពួកគេនឹងចំណាយតិចជាងធម្មតា ក្នុងអំឡុងពិធីបុណ្យ Songkran៕ សារ៉ាត
