សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៤២ (Video Inside)

សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៤២ហើយគិតត្រឹមថ្ងៃទី៦ មេសានេះ។ ការវាយប្រហារគ្នាត្រូវគេរាយការណ៍កើតឡើងក្នុងក្រុងម៉ារីយូប៉ូលដែលជាក្រុង កំពង់ផែជាប់មាត់សមុទ្ទ។

នៅទន្ទឹមការវាយប្រហារគ្នានោះ កិច្ចពិភាក្សាក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានប្រព្រឹត្តទៅផងដែរជុំវិញការចោទប្រកាន់ថារុស្ស៊ីបានសម្លាប់ ជនស៊ីវិលដែលមានទម្ងន់ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ី បានបដិសេធ។ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួច, សហរដ្ឋអាមេរិក និងអឺរ៉ុប បានប្រកាសការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner