បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី នៃពិធីផ្ទេរ និងប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះ ជនពិការដោយសារមីន (Video Inside)

តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះ ជនពិការដោយសារមីន។

ពិធីផ្ទេរនិងប្រគល់នេះ បានធ្វើឡើងនៅថ្ងៃទី៦មេសានេះ នៅក្នុង ស្រុកសំឡូត ខេត្តបាត់ដំបង។ សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនគឺជាសមិទ្ធផលនៃគម្រោងទីមួយក្រោមជំនួយឥត សំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ក្នុងពិធីសម្ពោធគំរោងទី១នេះផងដែរ, ការបើកនូវគម្រោង ដំណាក់កាលទី២ ក៏បានប្រព្រឹត្តទៅជាមួយគ្នាផងដែរ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល, កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជា រហូតមក ទាំងការចូលរួមក្នុងដំណើរការស្វែងរក និងថែរក្សាសន្តិភាព ព្រមទាំងការស្តារ និង អភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេសការខិតខំចូលរួមចំណែកយ៉ាងសកម្ម ក្នុងវិស័យ បោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

បណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការជួយ របស់ប្រទេសជប៉ុនលើគម្រោងនេះ គឺដើម្បីលុបបំបាត់ការគំរាមកំហែង, ការផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគតដ៏រុងរឿងរបស់ប្រជាជនកម្ពុជា។

ខេត្តបាត់ដំបង ក៏ដូចជាខេត្តពោធិ៍សាត់ និងប៉ែលិនផងដែរដែលទទួលបាននូវសមិទ្ធផល ក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីននិងជួយសង្គ្រោះជនពិការដោយសារមីន ដែលមានចំនួន៤ គម្រោងក្នុងដំណាក់កាលទី១នេះ។ ដំណាក់កាលទី១នេះ គឺបានអនុវត្ត ចាប់ តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២២នេះ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង “អរគុណសន្តិភាព” ដែលមានន័យថា បានប្រែក្លាយពីស្ថាន ភាពសង្រ្គាម ឱ្យក្លាយទៅជាស្ថានភាពភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម និងបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងការរីកចម្រើនរុង រឿងថ្កើនថ្កានដល់ជាតិ និងប្រជាជន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner