កម្ពុជាត្រៀមសាងសង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (Video Inside)

កម្ពុជាគ្រោងចាប់ផ្តើមសាងសង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមួយ ដែលជាជំនួយហិរញ្ញប្បទាន ពីប្រទេសកូរ៉េខាងត្បូងតម្លៃជាង៦៦ លានដុល្លារ។  រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សំណង់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលថ្មីនេះ នឹងមាន៨ជាន់ ដែលទីតាំង ស្ថិតក្នុងសង្កាត់ឃ្មួញ នៃខណ្ឌសែនសុខ ជាយរាជធានីភ្នំពេញ។

កម្ពុជាក្នុងសម័យឆ្លងកាត់សង្គ្រាមស៊ីវិល ធនធានលើវិស័យសុខាភិបាល មានចំនួនតិចតួចនិង ចំនួនមន្ទីរពេទ្យ ក៏មានភាពខ្វះខាតច្រើនថែមទៀត។ ប៉ុន្តែក្រោយកម្ពុជាបានទទួលសុខសន្តិភាពពិតប្រាកដ ក្រោយឆ្នាំ១៩៩៨នោះមក កម្ពុជាបាន រៀបចំពង្រឹងវិស័យធនធាន និងសមត្ថភាពលើផ្នែកសុខាភិបាលនេះសាឡើងវិញ និងបានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការសម្រេចលើគម្រោងដាក់ចេញសហសវត្សអង្គការសហប្រជាជាតិ។

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលត្រៀមនឹងចាប់ផ្តើមសាងសង់នាដើមឆ្នាំ ក្រោយនេះ នឹងត្រូវប្រើប្រាស់ពេលវេលាប្រមាណ៤០ខែ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner