តួលេខចាក់វ៉ាក់សាំងកូវីដ១៩ តិចជាងម្សិលមិញ (Video Inside)

កម្ពុជាដែលមានវ៉ាក់សាំងក្នុងឃ្លាំងប្រមាណជាង១០លានដូស កំពុងសម្រុកប​ន្តការចាក់ដូស ជម្រុញខណៈតួលេខឆ្លងកាន់តែធ្លាក់ចុះក្រោមនយោបាយចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន។

ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ តួលេខអ្នកចាក់វ៉ាក់សាំង ដូសទី៣ មានចំនួន ១ម៉ឺន ១ពាន់៥១៨នាក់ ដែលជាតួ លេខចាក់តិចជាងម្សិលមិញចំនួន ២០៤នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ គិតត្រឹមថ្ងៃ នេះបានសរុបចំនួន ៨លាន ៧ពាន់ ៤៧៤នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃពុធនេះវិញ, ចំនួន មនុស្សបានចាក់មាន ២ពាន់ ២១៣នាក់ ដែលជាតួលេខចាក់តិចជាង ម្សិលមិញ ។ កាលពី ម្សិលមិញ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ២ពាន់ ៣០៤នាក់ ។ តួលេខ អ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល ៨៣ថ្ងៃ កន្លងមកនេះ បានចំនួន ១លាន ១៩ម៉ឺន ៦ពាន់ ៥៥៨នាក់ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់ សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ ចំនួន ១៤លាន ៨៣ម៉ឺន ៦ពាន់ ៨១៣នាក់ ដែល ស្មើនឹង ៩២,៧៣ភាគរយ ។

ដោយឡែកក្នុងរយៈពេល ៤២ថ្ងៃកន្លង មកនេះទៀត ការចាក់ វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣១ម៉ឺន ៣ពាន់ ៧៨០ នាក់ ដែលស្មើនឹង ៥១,៣៨ភាគរយ នៃគោលដៅចំនួន កុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner