សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលពី១ សម្រេច៣១.១% (Video Inside)

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលពី១ បានសម្រេច៣១.១%ហើយ ។ សំណង់ព្រលានយន្តហោះអន្តរជាតិថ្មីដែលមានទីតាំងក្នុងខេត្តកណ្តាលនេះ ត្រូវគេគ្រោង សាងសង់ក្នុងបីដំណាក់កាល ដោយដំណាក់កាលទី១រយៈ ពេល៣ឆ្នាំសាងសង់តម្លៃ១ពាន់ ៥០០លានដុល្លារ ដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនសាងសង់ TIA ការទើបសម្រេចបានជាង៣១ភាគរយនេះ ទើបបានចំណាយប្រាក់ ៤៣៤លានដុល្លារនោះទេ ។

បើសិនជាដំណាក់កាលទី១នឹងសាងសង់រួចរាល់, សំណង់នៃដំណាក់កាលដំបូងនេះ នឹងអាច ទទួលបានភ្ញៀវ ទេសចរណ៍១៣​លាននាក់ក្នុង១ឆ្នាំ។ ដោយឡែកដំណាក់កាលទី២ នឹងគ្រោង បញ្ចប់នៅឆ្នាំ២០៣០ ដែលអាច រំពឹងទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ, ចំណែក ដំណាក់កាលទី៣ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០៥០ ដែលនឹងអាចទទួលភ្ញៀវ ទេសចរ ៥០លាន នាក់ក្នុង ១ឆ្នាំ។

បច្ចុប្បន្នប្រទេសកម្ពុជា មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣រួចមកហើយ គឺ ទី១៖ ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តព្រះសីហនុ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner