ពិធីចុះកិច្ចព្រម ព្រៀងហិរញ្ញប្បទានឥតសំណងបំពេញ បន្ថែម ទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួយ សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ

អត្ថបទដោយ៖
ធី ដា

កំពង់ចាម៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Maryam Salim នាយិកា ធនាគារពិភពលោក (World Bank, WB) ប្រចាំនៅកម្ពុជា បាន អញ្ជើញ ជាអធិបតីក្នុងពិធីចុះកិច្ចព្រម ព្រៀងហិរញ្ញប្បទានឥត សំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្ម កម្ពុជា ជាមួយសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ។ ពិធីនេះបាន ប្រារព្វនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

លោកស្រីនាយិកា ធនាគារពិភពលោក បានសម្តែងនូវចំណាប់ អារម្មណ៍ទាក់ទងនឹងពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនាពេលនេះ ដោយភ្ជាប់ទៅនឹង បេសកកម្ម ដ៏ មានសារ: សំខាន់របស់ធនាគារពិភពលោក, ក្នុងការ ជួយ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុង បរិបទនៃការរីក រាលដាលជំងឺកូវីដ-១៩ តាមរយ:វិស័យកសិកម្ម ដោយសំដៅទៅលើ សហគមន៍នៅជនបទ ដែលប្រកាន់ខ្ជាប់ នូវរបរគោលគឺផលិតកម្ម កសិកម្ម (មាន់ ជ្រូក គោ ចំណីសត្វ ជីកសិកម្ម បន្លែ ដំណាំ ឃ្មុំ និងត្រី) ដោយផ្តោតជាសំខាន់លើការលើកកម្ពស់តម្លៃ ខ្សែច្រវាក់ ផលិតកម្ម ការកែច្នៃ ការធ្វើកសិធុរ:កិច្ច ឥណទាន ការចងក្រងបណ្តុំ អាជិវកម្ម ការចាប់យកឱកាសទីផ្សារ និងការផ្តល់សេវាផ្គត់ផ្គង់ ធាតុចូលកសិកម្ម តាមរយ:វិស័យឯកជន។

ចំណែកឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះ អង្គភាព សម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបាន សហការល្អជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកផ្តល់សេវា បច្ចេកទេសដែលបានរៀបចំពិធីនេះឡើង ហើយឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា តាមរយៈការគាំទ្រមូលនិធិរបស់ធនាគារពិភពលោក ប្រាកដជានឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្ម និងភាពជាដៃគូប្រកបដោយផ្លែផ្កានៅក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ស្របតាមអភិក្រម “រដ្ឋ-ឯកជន ដៃគូអភិវឌ្ឍន៍ និង សហគមន៍” និងជា ពិសេសសហគមន៍ស្ទឹងត្រង់សែនជ័យនឹង មានការរីកចម្រើនថែមទៀតតាមរយ:ការពង្រីកផលិតកម្មចិញ្ចឹមឃ្មុំ និងផលិតជីសរីរាង្គ។
ឯកឧត្តម បានជម្រាបជូនអង្គពិធីជ្រាបផងដែរអំពីគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ហើយពិធីចុះហត្ថលេខាដែលយើងកំពុងប្រារព្វនាពេលនេះ គឺបាន និងកំពុងចូលរួមជំរុញ គាំទ្រ និងពន្លឿនការអនុវត្តគោលនយោបាល នេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។

ឯកឧត្តម បានបន្តថា ផ្លូវត្រូវដើរឲ្យដល់គោលដៅនៅវែង ឆ្ងាយ មានឧបសគ្គ និងបញ្ហាប្រឈមច្រើន ដែលគ្រប់តួអង្គពាក់ព័ន្ធ ត្រូវរួមគ្នា គិតគូដោះស្រាយឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២ -២០៣០ ក្នុងន័យលើកកម្ពស់ការធ្វើទំនើបកម្មវិស័យ កសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលគ្រួសារកសិករ។

ជាក់ស្ដែង “គម្រោងពិពិធកម្មកសិកម្មកម្ពុជា Cambodia Agricultural Sector Diversification Project, CASDP” ដែលទទួលបានហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ឆ្លើយតបបានសម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោល នយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការគាំទ្រ និងតាមរយ:លោកស្រីនាយិកា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោក ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដើម្បីជួយដល់សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ការណែនាំដល់មន្រ្តីអនុវត្តគម្រោង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍជនបទ ត្រូវសហការអនុវត្តគម្រោង ឲ្យទទួលបានជោគជ័យ។ ប្រធាន និងសមាជិកសហគមន៍ស្ទឹងត្រង់ ទាំងអស់ត្រូវយកអស់ស្មារតីទទួលខុសត្រូវបំពេញតួនាទី និងភារកិច្ចរបស់ឲ្យមានប្រសិទ្ធភាព លើការងារគ្រប់គ្រង ដឹកនាំសហកមន៍ កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ឥណទាន ទីផ្សារ សេវាកម្ម ការងារបណ្តុះ បណ្តាលបច្ចេកទេស ការងារច្បាប់ និងជំរុញការកែច្នៃកសិផលឲ្យកាន់តែមានគុណភាព និងតម្លៃបន្ថែម។

យោងតាមរបាយការណ៍របស់លោក លួង តាក់ ប្រធានសហគមន៍បានឲ្យដឹងថាសហគមន៍បានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១០ មានសមាជិក ៣០នាក់ (ស្ត្រី ៧) មានភាគហ៊ុន ២១៧ ហ៊ុន (តម្លៃ១ហ៊ុន=៥០០០០រៀល) ទុនសរុប ១០ ៤៥០ ០០០រៀល។ មានមុខរបរ ៖ ឥណទាន ចិញ្ចឹមជ្រូកសាច់ ចិញ្ចឹមមេជ្រូកយកកូន និងផលិតចំណីជ្រូក។ ដោយមានការគាំទ្រពីគម្រោងនានា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហគមន៍បានចាប់ផ្តើមផលិតជីសរីរាង្គ និងចិញ្ចឹមឃ្មុំយកទឹកដើម្បីផ្គត់ផ្គង់ទីផ្សាររហូតដល់បច្ចុប្បន្ន។ ឆ្នាំ២០២១ សហគមន៍មានសមាជិក ២៣០នាក់ (ស្រ្តី ១០១) មានភាគហ៊ុន ៥៧០៨ហ៊ុន មានទុនសរុប ២៨៥ ៤០០ ០០០រៀល និងទុនបម្រុង ៣៨ ៨៨៧ ៧០០រៀល (៨១ ០៧២ដុល្លារ)។ សហគមន៍មានដីផ្ទាល់ទំហំ ៨៧អា មានឃ្លាំងទំហំ ២៥០ម៉ែត្រការ៉េ និងកំពុងសាងសង់ឃ្លាំងថ្មីទុកស្ដុកដំឡូងមី។

តាមរយៈការអនុវត្តផែនធុរកិច្ចនេះ សហគមន៍កសិកម្មស្ទឹងត្រង់ សែនជ័យរំពឹងទុកថា នឹងកែលម្អខ្សែច្រវាក់ ផលិតកម្មទឹកឃ្មុំសុទ្ធ ប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គត់តម្រូវការទីផ្សារក្នុងស្រុក ក្នុងបរិមាណសរុបចំនួន ៤៨ ០០០លីត្រក្នុងរយៈពេល៦ខែ/ ដើម្បីបង្កើន ប្រាក់ចំណូលដល់សហគមន៍ និងសមាជិកជា មធ្យមចំនួន ៦០ ០០០ដុល្លារក្នុងមួយឆ្នាំ។ អាជីវកម្មនេះគ្រោងនឹងចំណាយថវិកាសរុប ចំនួន ២៤៩ ២០០ ដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងបំពេញ បន្ថែមទុន វិនិយោគសរុបចំនួន ៩៧ ៥៧០ ដុល្លារ កម្ចីពីធនាគារឯកជន សរុបចំនួន ១២៥ ០០០ ដុល្លារ និងថវិកាបដិភាគពី សហគមន៍ កសិកម្ម និង សមាជិកចូលរួមសរុបចំនួន ២៦ ៦៣០ដុល្លារ៕
ដោយ៖ជា សេឌី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner