វៀតណាម៖ អតិរេកពាណិជ្ជកម្ម ១.៦ពាន់លានដុល្លារ ក្នុងពេលបីខែ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ទិន្នន័យគយរបស់រដ្ឋាភិបាលវៀតណាម បាន ចេញផ្សាយ នាថ្ងៃទី៧ ខែមេសានេះថា វៀតណាមបាន រាយការណ៍ពីអតិរេកពាណិជ្ជកម្ម ឬការនាំទំនិញចេញ កើនលើសការនាំទំនិញចូល ចំនួន១.៦៤ពាន់លានដុល្លារ អាមេរិក នៅក្នុងត្រីមាសទីមួយ ក្នុងនេះ។
នាយកដ្ឋានគយបានឲ្យដឹង តាមរយៈរបាយការណ៍មួយថា ការនាំចេញក្នុងអំឡុងខែមករាដល់ខែមីនា បានកើនឡើង ១៣.៤ភាគរយធៀបនឹងឆ្នាំមុន គឺមានរហូតដល់ ៨៩.១០ ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ១៥.២ភាគរយ គឺមាន ៨៧.៤៦ ពាន់លានដុល្លារ។
នាយកដ្ឋានបាននិយាយថា នៅក្នុងខែមីនា ការនាំចេញរបស់ ប្រទេសបានកើនឡើង ៤៨.២ភាគរយ ធៀបនឹងខែកុម្ភៈ ដែលមាន ៣៤.៧១ ពាន់លានដុល្លារ ខណៈដែលការនាំ ចូលកើនឡើង ២៨.៧ភាគរយ គឺកើនដល់ ៣២.៦៦ ពាន់ លានដុល្លារ៕ ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ