លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួង សួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ នៅលើខ្នងភ្នំគូលែន

សៀមរាប៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបួងសួងសុំ សេចក្តី សុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅលើខ្នងភ្នំគូលែន នាព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែមេសា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយ ព្រះពរជ័យ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរសម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជា ពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេស សូមឲ្យប្រទេស ជាតិ រួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំង ស្ងួត និងសម្បូរសប្បាយតរៀងទៅ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចេះថែរក្សាបរិស្ថាន និងអនាម័យល្អនៅតំបន់ បុរាណ សាស្រ្ត ដើម្បីជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍មក ទស្សនា តំបន់នេះ និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវគោរព តាមវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ហើយត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ និងដូសជំរុញ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់ សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ រួមមាន ៖ កងកម្លាំងទាំង៣ប្រភេទ បុគ្គលិកអាជ្ញាធរអប្សារា អ្នកអនាម័យ មន្ត្រីឧទ្យាននុរក្ស សរុបចំនួន ៥២១គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៤ម៉ឺនរៀល និងបានប្រគេនព្រះសង្ឃ នូវបច្ច័យចំនួន ២.០០០ដុល្លារសម្រាប់ការកសាង ៕
ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner