ការផ្ទុះឡើងនៃករណីកូវីដ១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលការបិទខ្ទប់ បានគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេស និងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលកំពុងជាបញ្ហាប្រឈមរួចស្រាប់ទៅហើយ
អត្ថបទដោយ៖
AMS OneMinute
សៀងហៃបានបំបែកកំណត់ត្រាករណីឆ្លងប្រចាំថ្ងៃឡើងខ្ពស់ ដោយរកឃើញករណីឆ្លងថ្មីចំនួន ១៦ ៧៦៦ករណី កាលពីថ្ងៃទី៦ មេសា។
ទីក្រុងសៀងហៃ ត្រូវបានបិទខ្ទប់ ហើយប្រជាជនសរុប ២៦លាននាក់មានការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះការរឹតបន្តឹងលើការធ្វើដំណើររបស់ពួកគេជាច្រើនសប្តាហ៍។
បុគ្គលិកពេទ្យចំនួន ៣៨ ០០០នាក់ និងកងកម្លាំងយោធាចិនចំនួន ២ ០០០នាក់ទៀត ត្រូវបានបញ្ជូនទៅទីក្រុងសៀងហៃ ដើម្បីធ្វើតេស្តទ្រង់ទ្រាយធំ។
សេដ្ឋកិច្ចរបស់ចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវិស័យផលិតកម្មធំៗរបស់ប្រទេសបានផ្អាកសកម្មភាព ដែលក្រុមអ្នកវិភាគបាននិយាយថា ជាហានិភ័យ និងអាចរំខានដល់ខ្សែសង្វាក់ផលិតកម្មផ្គត់ផ្គង់ពិភពលោក។
ប្រភព៖ The Guardian