ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ អនុវត្តតាមផែន ការ ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម របស់អគ្គស្នង ការ ដ្ឋាន នគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញកាលពី ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២ ។
កិច្ចប្រជុំដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ រង នគរបាលជាតិ និងជាស្នងការនគរបាលរាជ ធានី ភ្នំពេញ ក្នុងនោះមានការចូលរួមពីលោកលោកស្រីស្នងការរង ដែលដឹកនាំបញ្ជាពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
កម្លាំងជាងពីរពាន់នាក់នឹងបែងចែកកម្លាំងឈរជើង ការពារ និងរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗ មួយចំនួន នៅក្នុង រាជធានីដូចជា ឈរជើង នៅតាម វត្ត អារាម ទាំង ១៥០ វត្ត និងសាលាឆទានចំនួនបួនកន្លែង។នៅ គោលដៅកន្លែងកម្សាន្ត សប្បាយរីករាយ និង នៅតាម ច្រកចេញ ចូល រាជធានី ភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ៕ដោយ៖ គ្រី សម្បត្តិ