ធនាគារ ព្រីនស៍ ម.ក បាន បោះទុនវិនិយោគបន្ថែម៣៥លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ ៖ ធនាគារ ព្រីនស៍ ម.ក នៅថ្ងៃទី៧ ខែមេសា បានដាក់ ទុនវិនិយោគបន្ថែមចំនួន៣៥លានដុល្លារ សរុបចំនួន៥០លាន ដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋាន អន្តរជាតិតេជោ (TIA)។

ធនាគារព្រីនស៍គឺជាក្រុមហ៊ុនដាក់ទុនវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានាTIAដំបូងគេបង្អស់ហើយបច្ចុប្បន្នក៏ជាអ្នកដាក់ទុនវិនិយោគធំជាងគេផងដែរ។

រួមគ្នាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ពិធីចុះហត្ថលេខាមួយនេះត្រូវបានធ្វើឡើងសម្រាប់ការដាក់ទុនវិនិយោគបន្ថែមចំនួន៣៥ លានដុល្លារលើកិច្ចព្រមព្រៀងសញ្ញាបណ្ណ មានបុគ្គលធានា។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួម ជាសាក្សី ពីសំណាក អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC & ក្រុមហ៊ុន CAIC និងអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍។

កិច្ចព្រមព្រៀងនេះ ត្រូវបាន ចុះហត្ថលេខាដោយ លោក ហ៊ន់ សុរចនា ប្រធាននាយក ប្រតិបត្តិ និងអភិបាល គ្រប់ គ្រង នៃធនាគារ ព្រីនស៍ និងលោក វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងនៃក្រុមហ៊ុន CAIC ព្រមទាំងមានវត្តមាននាយក និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុនOCIC ក្រុមហ៊ុនCAIC និងធនាគារ ព្រីនស៍ ផងដែរ។

សញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) គឺជាសញ្ញាបណ្ណសាជីវកម្មឯកជន ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់គម្រោង សាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិត នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “យើងពិតជាមានកិត្តិយស និងសេចក្តី សោមនស្សរីករាយ ដែលបានក្លាយជាផ្នែកមួយនៃសមិទ្ធផល ដ៏អស្ចារ្យនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ ព្រីនស៍ បានបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យជាច្រើនក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយនឹងភាពវិជ្ជមាននៃពាណិជ្ជកម្ម ពិភពលោក និងការធ្វើដំណើរអន្តរជាតិ យើងរំពឹងថា អាកាសយាន ដ្ឋាន អន្តរជាតិតេជោនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូន តាម ផ្លូវអាកាសសម្រាប់អ្នកធុរកិច្ច និងការធ្វើដំណើរកម្សាន្តមក ទស្សនា កម្ពុជា ៕ ដោយ ៖គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner