ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការប្រាស្រ័យទាក់ ទងជាមួយនឹងថ្នាក់លើ និងមិត្តរួមការងារ។ សូមធ្វើការដោយការយោគយល់ និងចូលរួម យ៉ាងសកម្មក្នុងការពិភាក្សាអំពីគម្រោងការងារ។ ក្នុងនោះការគ្រប់គ្រងការងារនឹងនាំឲ្យ មានអំណោយផលយ៉ាងល្អបំផុត។ លើសពីនេះសូមលោកអ្នកផ្តោតអារម្មណ៍ទៅលើការងារ ជាជាងចំណាយពេលលើការចែចង់ និងការសន្ទនាដែលមិនសមរម្យ។ លោកអ្នកអាចស្ថិត នៅចំចំណុចកណ្តាលនៃការនិយាយដើម និងឧបាយកល ដូច្នេះសូមមានការប្រុងប្រយ័ត្ន ចំពោះទង្វើរបស់អ្នក។ ដោយឡែក លោកអ្នកនៅតែមានលទ្ធភាពពេញលេញដើម្បីទទួល បានជោគជ័យដែលអ្នកប្រាថ្នា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងល្អជាមធ្យម។ ការងាររបស់លោកអ្នកកំពុងមានអំណោយ ផលល្អបំផុត។ លោកអ្នកអាចមានមហិច្ចតាទាបបន្តិច ប៉ុន្តែក៏មិនចាំបាច់ព្រួយបារម្ភអ្វីដែរ ពីព្រោះលទ្ធផលល្អនឹងស្ថិតនៅលើផ្លូវរបស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មានពេល វេលាល្អគ្រប់គ្រាន់កែលម្អស្ថានភាព ឬឳកាសល្អៗនៅពេលខាងមុខដើម្បី​បង្កើនភាពចម្រើន លូតលាស់នូវភារកិច្ចការងារ។ ដោយឡែកសូមកុំបង្ខំខ្លួនចំពោះការងារឲ្យហួសហេតុពេក។ ចូរថែរក្សាសុខភាព និងធ្វើយ៉ាងណាឲ្យមានតុល្យភាពនឹងកិច្ចការងារផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងារ និងមុខរបររបស់លោកអ្នកកំពុងជួបភាព ស្មុគ្រស្មាញ។ បញ្ហាច្រើនតែកើតឡើងដោយភាពមិនយល់គ្នារវាងមនុស្សនៅក្នុងក្រុមការងារ ចំណែកបញ្ហាចាស់ៗក៏ហាក់មានឥទ្ធិពលឡើងវិញ។ អាស្រ័យហេតុនេះ សូមកុំធ្វេស ប្រហែសឲ្យសោះ។ ក្នុងនោះហោរាសាស្រ្តអាជីពផ្តាំលោកអ្នកមិនឲ្យចុះចាញ់នឹងការល្បួង។ ហើយប្រហែលជាទំនាក់ទំនងរបស់អ្នកមានភាពរស់រវើកណាស់ ប៉ុន្តែសម្រាប់ទំនាក់ទំនងនៅក្នុងការិយាល័យជាចំណុចដ៏អវិជ្ជមាននៅក្នុងពេលនេះ។​ ដោយឡែក សម្រាប់អាជីវកម្ម ផ្លូវឆ្ងាយហាក់មិនសមប្រកបសោះឡើយ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍ឲ្យអ្នកយកចិត្ត ទុកដាក់លើផែនការសកម្មភាព និងបរិវេណការងាររបស់អ្នក។ លើសពីនេះ លោកអ្នកអាច ប្រកាន់ជំហរ​ និងគោលគំនិតរបស់អ្នកបានដោយសេរី និងត្រឹមត្រូវបំផុត។ ក្រៅពីនេះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការផ្លាស់ប្តូរស្ថានភាព និងកន្លែងការងារ។ លោកអ្នកក៏អាចធ្វើការ បណ្តាក់ទុន បង្កើតមុខរបរថ្មី រួមទាំងការធ្វើកិច្ចសហការការងារជាមួយមនុស្ស ឬក្រុមផ្សេង ផងដែរ។ ដោយឡែក សូមលោកអ្នកព្យាយាមចូលទៅឲ្យកៀកនឹងថ្នាក់លើ ដើម្បីអាចយល់ ដឹងពីការងារ និងស្ថានភាពដែលបានកើតឡើងដោយពេញលេញ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការ ធំៗនោះទេ។ សូមកំណត់ខ្លួនអ្នកដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុតូចតាចដែលទាក់ទងនឹង ការបង់ថ្លៃនានា។ ជារួមលោកអ្នកមានឳកាសដើម្បីកែប្រែស្ថានភាពហិរញ្ញវត្ថុ រួមទាំងការ សងបំណុលនានាផង ដូច្នេះសូមកុំគេចចេញពីបញ្ហា ប៉ុន្តែរឹតតែចូលទៅកៀក ដើម្បីឲ្យអ្នក មានលទ្ធភាពធ្វើឲ្យការងារកាន់តែប្រសើរ។ លើសពីនេះសូមបញ្ចប់ការងារទាំងអស់ដែល មាននៅលើតុ ហើយព្យាយាមបំពេញការងារនោះតាំងពីព្រលឹម។ ប្រការសំខាន់ជាងនេះទៅ ទៀត សូមផ្តោតអារម្មណ៍នឹងរឿងតែមួយ និងកុំជជែកវែកញែកច្រើន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់មនុស្ស ដែលធ្វើការក្នុងវិស័យទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម។ ពាក្យសំដីរបស់អ្នកមានទំងន់ ជាពិសេស ដូច្នេះអ្នកមិនចាំបាច់ខិតខំប្រឹងប្រែងខ្លាំងពេក ដើម្បីសម្រេចគោលបំណងនោះ ទេ។ លោកអ្នកទទួលបានការគិតដ៏ធំទូលាយ ដែលអាចបង្កើនចង្វាក់ផលិតកម្មការងារបាន យ៉ាងរលូន និងជៀសផុតពីបញ្ហាទាំងពួង។ ក្នុងពេលនេះមិនគួរខ្លាចក្នុងការសុបិន្តនោះទេ បើទោះបីជាការសុបិន្តនោះធំណាស់ក៏ដោយ ក៏អ្នកបានលទ្ធភាពអាចអនុវត្ត និងទទួលបាន ផលដ៏ប្រសើរផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះការងារ និងអាជីវកម្មរបស់អ្នក នឹងមានការប្រែប្រួលទៅរកភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ មនុស្សទាំងឡាយដែលនៅជុំ វិញលោកអ្នកនឹងស្រលាញ់រាប់អាន ជួយគាំទ្រ និងជ្រោមជ្រែងការងាររបស់អ្នកណាស់។ លោកអ្នកក៏ទំនងជាអាចធ្វើការសម្រេចចិត្តលើការងារធំ ដោយភាពវិជ្ជមានផងដែរ។ ប៉ុន្តែ ក្នុងពេលស្របគ្នានេះ សូមពឹងអាស្រ័យទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួន។ ដោយឡែកសូមព្យាយាមធ្វើការវាយតម្លៃដោយម៉ត់ចត់នូវលទ្ធភាពរបស់អ្នក។ ជាងនេះទៅ ទៀតសូមធ្វើទំនាក់ទំនងឲ្យបានច្រើន។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍ឲ្យអ្នកកុំឲ្យបាត់ បង់ភាពសុទិដ្ឋិនិយម និងទំនុកចិត្ត។ អាកប្បកិរិយាវិជ្ជមាននឹងរួមចំណែកដល់បរិយាកាស សម្ភារៈដ៏ល្អបំផុត។ ថ្ងៃនេះលោកអ្នកអាចបង្កើនទិន្នផលពីការធ្វើអាជីវកម្ម និងការបង្កើត ស្នាដៃច្នៃប្រឌិត។ ក្រៅពីនេះ លោកអ្នកអាចធ្វើការដឹកនាំក្រុម ឬចូលរួមកិច្ចសហប្រតិបត្តិការ យ៉ាងរឹងមាំជាមួយរួមក្រុម។ ប្រការដែលលោកអ្នកគួរប្រយ័ត្ន គឺគ្រោះលើការបាត់បង់ឯកសារ និងពត៌មានសំខាន់ៗ។ លើសពីនេះ លោកអាចយល់ដឹងពីស្ថានភាព និងសម្របបានល្អ។

ឆ្នាំវក                                 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនំាលោកអ្នកកុំឲ្យបោះ បង់ចោលការប៉ងប្រាថ្នាដើម្បីទទួលបានអាជីពល្អ។ ទោះបីជាឥឡូវនេះអ្នកមិនទាន់អាច ទទួលបានអ្វីដែលខ្លួនប៉ងប្រាថ្នាក៏ដោយ ក៏នៅពេលឥឡូវនេះអ្នកចាប់ផ្តើមដំណើរការ សម្រាប់ពេលអនាគត។ ក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចសម្រេចបាននូវអ្វីដែលអ្នកប៉ងប្រាថ្នា ទាំងអស់។ ផ្ទុយទៅវិញ លោកអ្នកមិនគួរធ្វើការងារធំដុំពេកទេ សូមកំណត់ខ្លួនអ្នកដើម្បីរក្សា ការងារលំនឹងហិរញ្ញវត្ថុ។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹង និងដោះស្រាយបញ្ហាបាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលបំផុត សម្រាប់វិស័យអាជីវកម្ម និងជំនួញនានា។ លោកអ្នកទទួលបានប្រាក់ចំណេញព្រមទាំងអតិ ថិជនច្រើន។ ដូច្នេះបើទោះបីជាអ្នកយល់ឃើញយ៉ាងណាក្តី សូមកុំបោះបង់ការងារ ឬផែន ការដែលកំពុងអនុវត្តសព្វថ្ងៃ។ ជាការពិតលោកអ្នកអាចទទួលបានប្រាក់ចំណេញកាន់តែ ច្រើនប្រសិនបើអ្នកជ្រើសរើសវិធីដែលអាចទទួលផលក្នុងរយៈពេលវែងឆ្ងាយ។ លើសពីនេះ លោកអ្នកអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សជាច្រើនដែលនៅជុំវិញខ្លួន។ ដូច្នេះអ្នកមិនគួរ មានការព្រួយបារម្ភអ្វីឡើយ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នា។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីទាំងឡាយកំពុងមានភាព រលូន និងកាក់កបណាស់។ លោកអ្នកនឹងទទួលបានផលកាន់តែប្រសើរ ប្រសិនបើអ្នកយក ចិត្តទុកដាក់ឲ្យកាន់តែច្រើនលើកិច្ចការងារនោះ។ លើសពីនេះ សូមមានការតស៊ូ ប្រើប្រាស់ ពេលវេលាដោយម៉ត់ចត់ ហើយកុំចរចា ឬពិភាក្សាលើការងារដែលមិនចាំបាច់។ ក្នុងរយៈ ពេលនេះទាមទារការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងតែម្តង។ ដោយឡែក ប្រសិនបើអ្នក ជួបបញ្ហាដែលមិនអាចដោះស្រាយបាន សូមធ្វើការពិភាក្សាពីព្រោះមនុស្សដែលនៅក្បែរខ្លួន របស់អ្នកមានភាពស្មោះត្រង់នឹងអ្នកណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពបង្ហាញថាលោកអ្នកអាចរក ឃើញដំណោះស្រាយចំពោះបញ្ហាដែលបានកើតឡើងជាយូរណាស់មកហើយ។ ក្នុងរឿង នេះលោកអ្នកមិនចាំបាច់ត្រូវដុតដៃដុតជើងអ្វីខ្លាំងក្លាពេកទេ គឺគ្រាន់តែទុកចិត្តទៅលើការ ស្ទង់មតិរបស់អ្នកប៉ុណ្ណោះ។ លើសពីនេះ អ្នកក៏អាចបង្ហាញគោលគំនិត ការពារមតិយោបល់ និងអាចធ្វើឲ្យមានការយល់ដឹងពីសំណាក់មនុស្សនៅក្នុងរង្វង់ការងារផងដែរ។ ផ្ទុយទៅវិញ លោកអ្នកមិនអាចពាក់ព័ន្ធនឹងបំណុលជាដាច់ខាត បើទោះបីជាកាលទេសខ្លះតម្រូវឲ្យ លោកអ្នកប្រើប្រាស់លុយកាក់ច្រើនយ៉ាងណាក្តី។  

ចំណាំ៖

ឆ្នាំទាំង៥ ជូត ម្សាញ់ មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងនាំសំណាងជាទ្រព្យសម្បត្តិ និងសម្ភារៈដល់ជីវិតលោកអ្នកយ៉ាងពេញលេញ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner