សម្តេចតេជោអនុញ្ញាតប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគោរពលាក្រោយការបញ្ចប់អាណ្ណត្តិ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជាលោកស្រី ប៉ូលីន ថាំមីស៊ីស ចូលជួបសម្តែងការគោរពលាក្រោយការបញ្ចប់ អាណ្ណត្តិធ្វើការ៤ឆ្នាំរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
មន្ត្រីជំនួយការលោក អ៊ាង សុផល្លែត បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឱកាសជំរាបលាសម្តេចនាយករដ្ឋមន្ត្រីនោះ មន្ត្រីអង្គការសហប្រជាជាតិរូបនោះ បានសន្យាថាអង្គការសហប្រជាជាតិនិងបន្តជួយកម្ពុជា លើធនធានមនុស្ស, ការប្រើប្រាស់ឌីជីថល និងលើបញ្ហាប្រែប្រួលអាកាសធាតុនិងសេដ្ឋកិច្ចបៃតង។
លោកស្រី ប៉ូលីន ថាំមីស៊ីស បាន មកបំពេញការងារជាប្រធានសម្របសម្រួលអង្គការសហប្រជាជាតិនៅឆ្នាំ២០១៨ និងក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជានោះ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានធ្វើសកម្មភាពជាច្រើនក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រីប៉ូលីន ថាំមីស៊ីស ដែលបាន ចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ជាពិសេសលើការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។