សម្តេចក្រឡាហោម ស ខេង បញ្ជាក់រឿងជុំវិញភាពត្អូញត្អែររបស់គណបក្សភ្លើងទៀន (Video Inside)
សម្តេចក្រឡាហោម ស ខេង បានថ្លែងថាការតែងតាំងមនុស្សមិនចេះអក្សរជាបេក្ខភាពឈរ ឈ្មោះបោះឆ្នោតឃុំនិងសង្កាត់ គឺជាអំពើខុនឹងច្បាប់បើយោងតាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាបច្ចុប្បន្ននេះ។
ប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីមួយកាល ពីថ្ងៃទី៦មេសា ដោយសម្តេចបានឱ្យដឹងថា មានគណៈប្រតិភូភ្លើងទៀន បានត្អូញត្អែរជុំវិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើសវនាការលុបឈ្មោះបេក្ខភាពឈរឈ្មោះ អ្នកទាំងនោះចេញ។
សម្តេចក្រឡាហោមបានលើកឡើងថាគេមិនអាចយកមនុស្សមិនចេះ អក្សរមកឈរឈ្មោះជាបេក្ខជនបោះឆ្នោតឃុំនិងសង្កាត់បានទេ។ សម្តេចបានដាក់សំណូរថា តើអ្នកមិនចេះអក្សរនោះ អាចមានសមត្ថភាពធ្វើផែនការណ៍អភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួនដោយ របៀបណាទៅបើសិនជាមនុស្សមិនចេះអក្សរនោះ?
គណបក្សភ្លើងទៀន ដោយសារការខឹងនឹងការលុបចោលបេក្ខជនឈរឈ្មោះរបស់ខ្លួន បាន ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៤មេសា ហៅការសម្រេចរបស់គជប ថា «ខ្វះសុភ វិនិច្ឆ័យ និងមានចេតនា បំបិទសិទ្ធិ និងរារាំងគណបក្សនយោបាយក្នុងការចូលរួម ប្រកួតប្រ ជែងក្នុងការបោះឆ្នោតស្រប តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនិងការ ជ្រើស ឡើងតាមប្រព័ន្ធបោះឆ្នោត សមមាត្រ»។
សេចក្តីថ្លែងការណ៍រិះគន់នោះ ត្រូវបានគជបបាន បដិសេធ និងបានពន្យល់មកវិញថាការសម្រេចរបស់គជប គឺផ្អែកទៅលើច្បាប់។ គជប បាន ថ្លែងថាភាពចចេសតវ៉ារបស់គណបក្សភ្លើងទៀនដែលផ្ទុយនឹងច្បាប់បានចែងនោះ គឺជាការ បញ្ជាក់ឱ្យឃើញនូវកង្វះការទទួលខុសត្រូវរបស់គណបក្សភ្លើងទៀន។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថាការសម្រេចចិត្តលុបចោលបេក្ខជនគណបក្ស ភ្លើង ទៀនក្រោយគជប បានរកឃើញភាពមិនប្រក្រតីទាំងនោះ គឺជាដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគ្មានអ្នកណាអាចមានសិទ្ធិធ្វើអន្តរាគមន៍បានឡើយ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងឱ្យដឹងទៀតថាក្នុងពេលដែលមានតំណាងគណបក្សភ្លើងទៀន បានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់មហាផ្ទៃនាពេលថ្មីៗនេះទៀត តំណាងគណបក្សនោះ នៅបានលើកឡើងជុំវិញភាពត្អូញត្អែរមួយចំនួនទៀតដែលពាក់ព័ន្ធនឹងអំពើគំរាមកំហែងលើ គណបក្សភ្លើងទៀន។ សម្តេចក្រឡាហោម ស ខេង បានដាក់សំណួរថាតើការគំរាមនោះកើត នៅទីណា?
ដំណើរការបោះឆ្នោតឃុំនិងសង្កាត់អាណ្ណត្តិទី៥ នឹងមកដល់ប្រមាណ៦០ថ្ងៃខាងមុខនេះ ហើយ គឺនៅចំថ្ងៃទី៥មិថុនាឆ្នាំ២០២២។