សម្តេចក្រឡាហោម ស ខេង ដាក់បញ្ជាការពង្រឹងគ្រប់គ្រងជនបរទេស (Video Inside)

សម្ដេចក្រឡាហោម ស ខេង បានដាក់បញ្ជាការពង្រឹងការគ្រប់គ្រងជនបរទេសឱ្យបាន ម៉ឺង ម៉ាត់ និងត្រូវចាប់បណ្ដេញចេញភ្លាមនូវជនបរទេសទាំងឡាយណាដែលបានចូលមក ក្នុងប្រទេសដោយខុសច្បាប់ ។

ប្រសាសន៍ដាក់បទបញ្ជានេះ បានធ្វើនៅថ្ងៃទី៦មេសាក្នុងឱកាស អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងការលើកទិសដៅបន្ដរបស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍សម្រាប់ឆ្នាំ២០២២។

កម្ពុជាដោយសារការគ្រប់គ្រងមិនដិតដល់លើករណីអន្តោប្រវេសន៍ កន្លងមក បាននាំអោយ ប្រទេសប្រឈមនឹងការបាត់ ប្រាក់ចំណូលពន្ធ។ កាលពីឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រ វេសន៍ បានរកឃើញថា មានពលករបរទេសជាងមួយសែននាក់ដែល មិនបានបង់ពន្ធលើ ប័ណ្ណការងារដែលនាំអោយ កម្ពុជាខាតបង់ប្រាក់ចំណូលជាង២០លាន ដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកអន្ដោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ យុទ្ធនាការជំរឿនស្ថិតិនិងដកហូតឯកសាររដ្ឋបាលមិនប្រក្រតីលើជនបរទេសអន្តោប្រវេសន៍ គិតត្រឹមថ្ងៃទី៣០មិថុនាឆ្នាំ២០១៩ មានចំនួន២ម៉ឺន៨ពាន់៩៤៥គ្រួសារ ដែលស្នើនឹងមនុស្ស ចំនួន៨ម៉ឺន៩ពាន់៧៨៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner