រាជធានីនឹងពង្រាយកម្លាំងជាង២ពាន់នាក់ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ (Video Inside)
កម្លាំងនគរបាលដែលនឹងត្រូវពង្រាយក្នុងរាជធានីភ្នំពេញដើម្បីការជួយថែរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ នឹងមានចំនួនជាង២ពាន់នាក់។ ការសម្រេចពង្រាយកម្លាំងជាង២ពាន់នាក់ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃជិតមកដល់នេះ បាន ធ្វើឡើងក្នុងកិច្ចប្រជុំមួយរបស់ស្នងការដ្ឋានរាជធានីភ្នំពេញនៅថ្ងៃទី៧មេសានេះ។