លោក ជារុក្ខជាតិដុះនៅលើផ្ទៃទន្លេ ដូចជាទន្លេសាបដែលជាបេះដូងនៃប្រទេសកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

នៅពេលដែលបរិមាណកំប្លោកអណ្ដែតលើផ្ទៃទឹកច្រើនអាចបណ្ដាលឱ្យខ្វះអុកស៊ីសែនដល់ភាវៈរស់ក្នុងទឹក និងរំខានដល់ការធ្វើដំណើររបស់ប្រជាជនដែលរស់នៅតាមផ្ទះអណ្ដែតទឹក។

ដើម្បីជាដំណោះស្រាយដល់បញ្ហាទាំងនេះ កញ្ញា ហ័រ សួនស្រស់ ដែលជាស្ថាបនិកនៃ “សិប្បកម្មរុក្ខៈ” បានកែច្នៃកំប្លោកទាំងនោះ ដោយកាត់យកដើមមកហាលឱ្យស្ងួត ហើយវេញ និងត្បាញតាមបែបបទខ្មែរ ជាកម្រាលជូតជើង កាបូប ក្រណាត់ទ្រាប់កែវ និងកន្ដ្រកជាដើម។

ការច្នៃប្រឌិតនេះបានជួយបង្រៀនស្ដ្រីក្នុងសហគមន៍ឱ្យមានចំណេះដឹងថ្មី និងអាចរកចំណូលបានដល់ទៅ ៣០០ដុល្លារក្នុងមួយផលិតផលឯណោះ។

ប្រភព៖ Business Insider

ads banner