ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមយ៉ាងណាកុំឲ្យមានការយឺតយ៉ាវ ក្នុងការបំពេញការងារ។ វានឹងប្រសើរជាងឆ្ងាយណាស់ ប្រសិនបើអ្នកចំណាយពេលបំពេញ ការងារតែមួយឲ្យបានចប់រួចរាល់មុននឹងចាប់យកកិច្ចការងារថ្មី។ អ្នកគួរប្រើប្រាស់ឳកាស ណាមួយដើម្បីអនុវត្តផែនការឲ្យបាន ប៉ុន្តែចាំបាច់ត្រូវយល់ពីគោលគំនិតរបស់ខ្លួនឯង។ សម្រាប់លោកអ្នកដែលប្រកបអាជីវកម្ម ប្រហែលជាត្រូ​វចាកចេញពីស្ថានភាពបច្ចុប្បន្ន ឬត្រូវ ចេញទៅប្រឡូកនឹងស្ថានភាពខាងក្រៅឲ្យបានកាន់តែច្រើន ពីព្រោះនៅទីនោះអ្នកនឹងទទួល បានអំណោយផលលើទំនាក់ទំនង​ និងការយល់ដឹងកាន់តែប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការធ្វើដំណើរដោយមិនបានគ្រោងទុកអាចនឹង កើតឡើងនៅថ្ងៃនេះ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការធ្វើទំនាក់ទំនង ប៉ុន្តែសូមជៀសវាងពីសេចក្តីថ្លែងការណ៍ និងការរិះគន់ដ៏តឹងរឹងក្នុងបរិស្ថានការងាររបស់អ្នក ជាដាច់ខាត។ ក្រៅពីនេះ លោកអ្នកនឹងឈរក្នុងលំដាប់ទី១ ហេតុនេះមិនមានហេតុផលណា មួយនឹងបង្ខំអ្នកឲ្យនៅសំកុកនៅការិយាល័យ ឬធ្វើការឲ្យហួសកំរិតនោះទេ។ ក្នុងនោះរាល់ កិច្ចការដែលអ្នកបានគ្រោងពីមុន ចូរយកមកអនុវត្តនៅពេលនេះ ដោយសារអំណោយផល  កំពុងកើតឡើងខ្ពស់លើការដោះស្រាយបញ្ហាប្រទាក់ក្រឡា និងការជួសជុលស្ថានភាព។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការងារទាំងឡាយ រួមទាំងអាជីវកម្មតូចធំមាន ដំណើរការល្អប្រសើរគួរជាទីមោទនណាស់។ លោកអ្នកជាអាជីវករ នឹងទទួលបានប្រាក់ ចំណេញច្រើន ព្រមទាំងការទទួលស្គាល់យ៉ាងពេញទំហឹងពីដែគូជំនួញរបស់អ្នក។ កំហុស តូចតាចមួយចំនួននៅក្នុងថ្ងៃនេះអាចនឹងកើតឡើង ពិសេសកើតឡើងនៅពេលព្រឹក ដូច្នេះ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំងនោះបានដោយងាយស្រួល និងសមស្រប។ ក្នុងនោះប្រសិនបើអ្នកមិនអាចដោះស្រាយដោយខ្លួនឯង ក៏មិនចាំបាច់ លំបាកដែរ ដោយសារលោកអ្នកមានមនុស្សចាំទំនុកបំរុង។ ដោយឡែក សូមចងចាំថាភាព តានតឹងនឹងអាចបំផ្លាញសុខុមាលភាពរបស់អ្នកបាន។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ដំណើរ បេសកកម្មការងារ និងជំនួញផ្លូវឆ្ងាយ ប៉ុន្តែការប្រុងប្រយ័ត្នមិនត្រូវបោះបង់នោះទេ។ កំហុស ដែលអាចកើតឡើងគឺមានទំនាក់ទំនងនឹងមិត្តភក្តីក្នុងការិយាល័យតែម្តង ដូច្នេះសូមមាន ភាពច្បាស់លាស់ អាស្រ័យ និងព្យាយាមយល់ដឹងពីគ្នាទៅវិញទៅមក។ ក្រៅពីនេះសូមសន្សំ សំចៃសិន កុំចាយវាយច្រើនហួសខ្ទង់ ទាំងនេះរួមទាំងការចំណាយដើមទុនច្រើនលើការ បណ្តាក់ទុន ឬការខ្ចីបុលនានាផងដែរ។ ក្រៅពីនេះអ្នកអាចបញ្ចុះបញ្ចូលមនុស្សនៅក្បែរ ខ្លួនបានដោយងាយស្រួល និងសន្តិវិធី។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ សូមយកចិត្តទុកដាក់​បន្ថែមទៅលើពត៌មានផ្លូវការនានា។ លោកអ្នកអាចមានគ្រោះថ្នាក់នៃការបាត់បង់ពត៌មានលម្អិត សំខាន់ៗមួយចំនួនដែលអាចនាំ ឲ្យមានបញ្ហានៅកន្លែងធ្វើការ។ អាស្រ័យលើហេតុផលនេះ សូមយកចិត្តទុកដាក់លើការគ្រប់ គ្រង ក៏ដូចជាជំនឿលើមនុស្សដែលនៅជុំវិញខ្លួន។ ក្នុងពេលនេះក៏សូមជៀសវាងការនិយាយ ស្តីដែលមិនបានការ ការរិះគន់ដែលមិនចាំបាច់ និងការចំណាយពេលលើដើមចុងរបស់អ្នក ដទៃ។ ចូរប្រឹងប្រែងធ្វើការងារដោយការអត់ធ្មត់ ដូច្នេះនេះជាចំណុចសំខាន់សម្រាប់ឲ្យអ្នក ឈានទៅដល់ទិន្នផលដែលកំពុងរងចាំអ្នកនៅពេលនេះ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាកប្បកិរិយា និងភាពសំដីរបស់អ្នកមានអំណាចជាពិសេសទៅលើលទ្ធផលការងារក្នុងពេលនេះ។ កំហុសហាក់នៅប្រកៀកនឹងអ្នក ណាស់ ដូច្នេះប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើសកម្មភាព និងពាក្យសំដីរបស់ខ្លួនទេ នឹងអាចបណ្តាលចំណុចអវិជ្ជមានធំ។ អ្នកក៏មិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលគួរឲ្យ សង្ស័យទាំងឡាយ ក៏ព្រោះតែចង់បង្ហាញសកម្មភាពទៅដល់មិត្តរួមការងាររបស់អ្នកនោះទេ។ បទពិសោធន៍ និងស​មត្ថភាពលើវិជ្ជាជីវៈរបស់អ្នកសមល្មមក្នុងការបំពេញការងារ និង ធ្វើឲ្យបានសម្រេចគោលដៅដោយខ្លួនឯងបាន។ ក្រៅពីនេះ ប្រយ័ត្នក្រែងមានជំងឺក្អក ផ្តាសាយជាដើមន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកមានការអត់ធ្មត់បន្ថែម ព្រមទាំងធ្វើកិច្ច ការដែលស្អាតស្អំ។ ពត៌មានថ្មីអាចបំភាន់អ្នកបាន ដូច្នេះត្រូវចំណាយពេលគិតគូរឲ្យបានវែង ឆ្ងាយ។ កុំប្រថុយនូវអ្វីដែលអ្នកមិនច្បាស់ឲ្យសោះ វានឹងល្អប្រសើរជាងប្រសិនបើអ្នកស្នើសុំការពិភាក្សាពីមនុស្សជិតស្និទ្ធដែលអាចជឿទុកបាន។ ក្រៅពីនេះ មិនគួរធ្វើអ្វីបណ្តាលឲ្យប៉ះ ពាល់ដល់អ្នកដទៃជាដាច់ខាត​ ពិសេសរឿងលុយកាក់តែម្តង។ ចំពោះអាជីវកម្ម គឺអាចដំណើរការទៅបាន ប្រសិនបើអ្នកកំរិតខ្លួននៅក្នុងស្ថានភាពដែលមិនញាប់ញ័រនឹងភាព ប្រែប្រួលខ្លាំងពេក។ ដោយសារបញ្ហាមួយចំនួនអាចនឹងរសាយទៅវិញដោយឯកឯង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចកាងារក្នុងថ្ងៃនេះទទួលបានភាពចម្រុងចម្រើនណាស់។ អ្នកក៏រំពឹងថាទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងការតម្លើងប្រាក់ឧបត្ថម្ភ ការផ្តល់ឳកាសការងារថ្មី ឬលាភសំណាងជាលុយកាក់ និងសម្ភារៈផងដែរ។ លើសពីនេះលោកអ្នកទំនងជានឹងអាចកែប្រែស្ថានភាពហរិញ្ញវត្ថុដែលតែងជាប់ជំពាក់ធ្ងន់ធ្ងរពីអតីត ដោយងាយស្រួលណាស់ ហេតុនេះសូមប្រញាប់ប្រញាល ហើយព្យាយាមរកឳកាសល្អ កែសម្រួលភាពអវិជ្ជមានទាំងនោះ។ ផ្ទុយពីអំណោយផលនេះ សូមលោកអ្នកចងចាំថាកំហឹងមួយឆាវជាចំណុចគ្រោះថា្នក់ដ៏ខ្លាំង ដូច្នេះសូមគ្រប់គ្រងចិត្តគំនិតកុំឲ្យរងឥទ្ធិពលខាងក្រៅ ដែលមិនចាំបាច់។  

ឆ្នាំវក                                 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះអ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តការងារតាមបំណងរបស់អ្នកទេ។ បញ្ហាប្រទាក់ក្រឡាដែលមិនមាន រូបរាងច្បាស់លាស់កំពុងរំខានការសម្រេចចិត្ត និងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ អាស្រ័យលើករណីនេះ សូមលោកអ្នកព្យាយាមបំពេញការងារទៅតាមគម្រោង ព្យាយាម ប្រមូលយកពត៌មាន និងព្យាយាមយល់ពីបរិស្ថាននៅជុំវិញខ្លួន។ រាល់បញ្ហាទាំងអស់សូម ស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ក្នុងនោះ បើទោះបីជាភាពរីករាយធំដុំមិនស្ថិតនៅ ខាងលោកអ្នកក្តី​ ក៏អ្នកមានលទ្ធភាពពេញលេញដោះស្រាយបញ្ហា និងកែលម្អស្ថានភាពឲ្យទៅជាធូរស្រាល។ លើសពីនេះ សូមមានក្តីសង្ឃឹមលើខ្លួនឯងជានិច្ច។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមាន អំណោយផលសម្រាប់ការផ្តួចផ្តើមការងារ និងមុខជំនួញនានា។ អ្នកនឹងអាចសម្របទៅនឹង ស្ថានភាពថ្មីបានដោយងាយ និងវិជ្ជមានបំផុត។ ក្នុងនោះសូមកុំខ្លាចក្នុងការទទួលខុសត្រូវ លើការងារថ្មី ពីព្រោះអ្នកនឹងអាចយកឈ្នះរាល់ស្ថានភាពទាំងនោះបាន។ អ្នកមានសមត្ថ ភាពបង្ហាញនូវគោលគំនិត​ ការពារមតិយោបល់ និងធ្វើឲ្យមានការយល់ដឹងពីមនុស្សនៅជុំ វិញខ្លួនដ៏ល្អបំផុត។ លើសពីនេះ ឳកាសដែលកំពុងកើតឡើងនៅខាងក្រៅ សុទ្ធតែឳកាសល្អ ប្រសើរណាស់ ដូច្នេះវានឹងមិនមានបញ្ហាណាមួយឡើយប្រសិនបើអ្នកចង់ផ្លាស់ប្តូរស្ថានភាព​ នៅពេលនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកឈប់ រងចាំឳកាស ឬពេលវេលាត្រឹមត្រូវបន្តទៅទៀត ពីព្រោះលោកអ្នកអាចកែប្រែជោគវាសនា របស់ខ្លួនឯងបាន ប្រសិនបើអ្នកមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងនឹងការលំបាក។ ពិតណាស់ មុននឹងធ្វើសកម្មភាព អ្នកគួរគិតដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសភាពអវិជ្ជមានដែលអាច នឹងប្រាកដខ្លួនដោយមិននឹកស្មានដល់។ ចំពោះទំនាក់ទំនងតូចធំ អាចនឹងមិនដំណើរការទៅ ល្អទាំងស្រុងនោះទេ ដូច្នេះសូមកំណត់ដែនរបស់ខ្លួន។ និយាយស្តីតែចំពោះប្រធានបទដែល ចាំបាច់ប៉ុណ្ណោះ។ ក្រៅពីនេះ សូមគិតគូរផងដែរ ពីឳកាសដែលទាក់ទងនឹងការធ្វើដំណើរ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារទាំងឡាយនៅក្នុងពេលនេះមានដំណើរការល្អ ប្រសើរ។ មិនមានភាពភ្ញាក់ផ្អើលធំដុំនោះទេ ប៉ុន្តែវាល្មមគ្រប់គ្រាន់ឲ្យលោកអ្នករីករាយ សម្រាប់ពេលវេលាដែលមាននៅក្នុងថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណោះអ្នកមានពេលវេលាគ្រប់ គ្រាន់ដើម្បីគិតគូរ និងធ្វើការកែលម្អគម្រោងផែនការអនាគតផងដែរ។ ក្នុងនោះប្រការសំខាន់ សូមកុំបាត់បង់លំនឹង និងជំនឿរបស់ខ្លួន។ ធ្វើការងារដោយភាពត្រឹមត្រូវ និងមិនសម្រាប់អ្នក ដទៃ។ វានឹងល្មមគ្រប់គ្រាន់សម្រាប់ថ្ងៃនេះប្រសិនបើអ្នកទទួលខុសត្រូវ និងបំពេញការងារ របស់ខ្លួនឲ្យមានល្អបំផុត។

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង និងភាពរីករាយ នឹងកើតឡើង សម្រាប់ការងារ រួមទាំងជីវិតរបស់លោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner