រដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់ថា លោកគ្រូអ្នកគ្រូនិងគណៈគ្រប់គ្រងដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនាពេលនេះពិតជាធនធានដ៏ល្អមួយរបស់ប្រទេសជាតិ

ភ្នំពេញ ៖ ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជូនជ័យលាភីកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន ជំនាន់ទី១ ទី២ និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនជំនាន់ទី២ និងទី៣ ជូនដល់និស្សិតចំនួន ៣០០នាក់ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ខែមេសា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមរំលឹកថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលារៀនមកពីសាលាគោលដៅចំនួន១០០សាលា និងក្រៅគោលដៅចំនួន២០១សាលា ចែកចេញជាពីរជំនាន់ ដែលមានអ្នកសិក្សាសរុបចំនួន៧១៩នាក់ ស្រី១៤២នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់គុណភាពអប់រំ នៅមធ្យមសិក្សា លើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង និងគុណវុឌ្ឍិគ្រូបង្រៀន ដោយផ្អែកលើគោលនយោបាយកំណែទំរង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ ចំពោះមហាវិទ្យាល័យអប់រំ អ្នកឯកទេសធនាគារពិភពលោក និងអ្នកឯកទេសរបស់គម្រោងដែលអនុវត្តបានជោគជ័យ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកកំណែទម្រង់វិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តមបានបញ្ជាក់ថា លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងដែលបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រនាពេលនេះ ពិតជាធនធានដ៏ល្អមួយរបស់ប្រទេសជាតិ ក្នុងកាចែករំលែកចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ បន្តទៀត ដើម្បីពង្រឹងធន់ធានមនុស្សពិតប្រាកដនៅកម្ពុជា។

ឯកឧត្តមបានសំណូមពរឱ្យបន្តការងារនេះតទៅទៀតក្នុងការពង្រីកវិសាលភាពគម្រោងនេះ ពីកុមារតូច រហូតដល់មធ្យមសិក្សា និងផ្សារភ្ជាប់ទៅឧត្តមសិក្សាថែមទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner