អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពីផែនការការពារសន្តិសុខថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត  នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ អញ្ជើញដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីផែនការការពារសន្តិសុខថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្ត ដោយចូលរួមពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី  នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវគោលការណ៍លើការងារសន្តិសុខ ដោយបែងចែកជាបីតំណាក់កាល÷

១.មុនពេលបោះឆ្នោត

២.ក្នុងថ្ងៃបោះឆ្នោត

៣.ក្រោយពេលបោះឆ្នោត

ដោយឡែកការរៀបចំការតុបតែងលម្អ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ÷

១.មន្ទីរអង្គភាពក្រុងស្រុក ត្រូវមានការរៀបចំតុបតែងទៅតាមអង្គភាពរៀងៗខ្លួនឱ្យបានស្អាត និងមានសោភ័ណភាព។

២.មន្ទីរពាក់ព័ន្ធ ធម្មការ/វប្បធម ត្រូវត្រួតពិនិត្យ និងឱ្យមានការរៀបចំទៅតាមវត្តអារាម ឱ្យមានការរផបចំលេងល្បែងប្រជាប្រិយនៅតាមទីអារាមនីមួយៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

៣. មន្ទីសុខាភិបាល ត្រូវរាយការណ៍អំពីលទ្ធផល ពីការចាក់វ៉ាក់សាំង ជូនមករដ្ឋបាលខេត្តជាប្រចាំ។

៤. បណ្ដាលក្រុងស្រុក ត្រូវយកសាលាស្រុក ធ្វើជាទីបញ្ជាការស្រាល សម្រាប់ដឹកនាំកម្លាំងប្រចាំបញ្ជារ ដើម្បីងាយស្រួលអន្តរាគមន៍ ទៅលើបញ្ហាណាមួយក្នុងថ្ងៃចូលឆ្នាំ ដែលអាចមានឡើងជាយថាហេតុ។

៥.បណ្ដាលមន្ទីរអង្គភាព ក្រោយពេលបញ្ចប់ពិធីចូលឆ្នាំថ្មី  ត្រូវឱ្យពិធីជួបជុំ និងសំណេះសំណាលជាមួយមន្ត្រីរបស់ខ្លួន និងមានការលើកទឹកចិត្ត។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner