ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីធ្វើការ ជាមួយឯកសារនោះទេ​ ពីព្រោះអ្នកអាចមានកំហុស និងការគណនា។ ហេតុដូច្នេះ សូមចាត់ ទុកករណីនេះជាសំខាន់ ហើយយកចិត្តទុកដាក់ជាពិសេស។ កុំភ្លេចមើលពត៌មានសំខាន់ ទាំងឡាយ។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍ឲ្យអ្នកចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត របស់ខ្លួន។ បោះបង់ការសង្ស័យ និងការព្រួយបារម្ភ ពីព្រោះអ្នកកំពុងនៅលើប្រធានបទ និងស្ថានភាពដែលត្រឹមត្រូវ។ ក្នុងនោះវានឹងនៅតែល្អប្រសិនបើអ្នកគិតគូរឲ្យបានត្រឹមត្រូវ តាមរយៈពត៌មានលំអិតទាំងអស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសេចក្តីសុខសម្រាន្តក្នុងកាយ ចិត្តណាស់។ ចំណែកការងារ និងរបររកស៊ីជួញដូរទាំងឡាយមានភាពចម្រើនលូតលាស់ និងងាយស្រួលណាស់។ រាល់កំហុស និងបញ្ហានានានឹងមិនកើតឡើងចំពោះលោកអ្នកទេ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភចំពោះស្ថានភាពដែលអ្នកបានមើលឃើញនោះទេ។ ក្នុងពេល នេះមិនគួរផ្តេកផ្តួលលើហេតុការណ៍ចាស់ ឬកំហុសដែលធ្លាប់បានជួបប្រទះនោះទេ។ កុំភ័យខ្លាចក្នុងការធ្វើសហការ ឬចូលរួមក្នុងសកម្មភាពនានា។ លើសពីនេះ លោកអ្នកទទួល បានភាពវ័យឆ្លាតណាស់ ដូច្នេះអ្នកអាចធ្វើដំណើរបានយ៉ាងលឿននៅក្នុងមាគ៌ាការងារ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅយ៉ាងល្អប្រសើរ ក៏ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អក្នុងការដោះស្រាយបញ្ហានោះទេ សូមព្យាយាមកុំជ្រៀតជ្រែកក្នុងជម្លោះការងារ។ សូមជៀសវាងប្រធានបទមុតស្រួច ពិសេសការញុះញង់។ លោកអ្នកសន្យាថានឹងទទួលបានជោគជ័យទាំងអស់ប្រសិនបើអ្នកអាចយកឈ្នះភាពអវិជ្ជ មានបាន។ ក្នុងនោះដែរ នៅអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងទទួលបានភាពរីកចម្រើនកាន់តែច្រើន។ ប៉ុន្តែក្នុងពេលនេះ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការងារឲ្យបានច្រើនបំផុត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតការយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ។ ចំពោះការផ្លាស់ប្តូរទីកន្លែងការងារ និងស្ថានភាពការងារ ប្រហែលជាមិនមែនជាពេលវេលាល្អបំផុតនោះទេ ដូច្នេះសូមកុំចាប់យកការងារច្រើនមកបំពេញក្នុងពេលតែមួយ។ពិសេសលោកអ្នកត្រូវជៀសវាងឲ្យបាននូវគំនិតអវិជ្ជមាន ឬការរំខាននានា។ អ្វីដែលអ្នកគួរធ្វើនៅពេលនេះគឺយកចិត្តទុកដាក់ទៅលើការងារ និងមិនចាំបាច់ត្រូវំពឹងទៅលើលទ្ធផលពេកនោះទេ អ្វីៗនឹងឆ្លើយតបទៅលើសកម្មភាពរបស់អ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមិនរកឃើញហេតុផលណាមួយដើម្បីឲ្យមានការព្រួយបារម្ភនោះទេ។ អ្នកនឹងធ្វើបានល្អគ្រប់ភារកិច្ចការងារទាំងអស់ ក្នុងនោះដែរការងារផ្លូវការទាំងអស់ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់លើផងដែរ។ ប្រហែលជាក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងត្រូវបានតម្លើងឋាន ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រយៈពេលនេះវានៅតែលឿនពេកក្នុងការបង្ហាញប្រាប់មនុស្សនៅជុំវិញខ្លួន។ រក្សាដំណឹងល្អនេះទុកសិន ទើបជាការល្អប្រសើរជាង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានភាពរស់រវើកក្នុងអាជីព។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់នឹងការងាររបស់អ្នកខ្លាំងណាស់។​ អ្នកក៏អាចចូលរួកក្នុងការប្រជុំពិភាក្សាតូចធំ និងតានតឹងបានយ៉ាងល្អប្រសើរបំផុត។ ផ្ទុយទៅវិញ អ្នកប្រហែលជាទទួលបានបន្ទុកការងារបន្ថែមច្រើនផងដែរ ដូច្នេះការចាត់ចែងពេលវេលាឲ្យបានសមស្របនឹងជួយលោកអ្នកឲ្យសម្រេចតាមបំណង។ ចំពោះរឿងតូចតាចដែលកើតឡើងនៅជុំវិញខ្លួនគួរកុំយកចិត្តទុកដាក់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតការងារយកចិត្តទុកដាក់បន្ថែមទៅលើការងារដែលអ្នកកំពុងតែអនុវត្តពីព្រោះស្ថានភាពខាងក្រៅកំពុងតែយាយការងាររបស់អ្នក។ ធ្វើយ៉ាងណាគ្រប់គ្រងពត៌មានឲ្យបានច្រើនបំផុត ហើយសូមប្រើប្រាស់ពេលវេលាវិភាគឲ្យបានសមស្របមុនការជឿជាក់។ ក្រៅពីនេះសូមលោកអ្នកកុំបញ្ឈប់ការងារ ឬបំណងប្រាថ្នានៅពេលដែលបានជួបបញ្ហាឲ្យសោះ គួររកឳកាស និងវិធីសាស្រ្តដោះស្រាយ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើផ្លូវដែលយោគជ័យណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រយៈថ្ងៃនេះជាពេលវេលាមិនល្អក្នុងការផ្លាស់ប្តូរការងារនោះទេ។ អ្នកប្រហែលជាមិនអាចចូលរួមក្នុងក្រុមថ្មីបានទេ គឺអ្នកមិនអាចរកភាសាសាមញ្ញជាមួយនឹងបុគ្គលិក និងថ្នាក់លើបានទេ។ សូមលោកអ្នកកុំមានភាពឆោតល្ងង់ក្នុងមុខជំនួញ។ ជាការពិតភាពធ្ងន់ធ្ងរហួសហេតុអាចបន្លាចដៃគូជំនួញ និងអតិថិជនដែលមានសក្តានុពលរបស់អ្នក ដូច្នេះអ្វីគ្រប់យ៉ាងគួរតែស្ថិតនៅក្នុងកំរិតមធ្យម។ ទន្ទឹមនឹងនោះសូមលោកអ្នកខិតខំប្រឹងប្រែងបន្ថែម ដើម្បីឲ្យទទួលបានការពេញចិត្តពីមនុស្សនៅជុំវិញខ្លួន។

ឆ្នាំវក                                 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អប្រសើរគួរឲ្យកត់សម្គាល់។ លោកអ្នកទទួលបានឳកាសច្រើនដើម្បីកែប្រែ និងធ្វើឲ្យចម្រើនក្នុងអាជីព។ លើសពីនេះទៅទៀតលោកអ្នករំពឹងថានឹងទទួលបានការផ្តល់ជូនដ៏រីករាយចំពោះលទ្ធផលនៃការប្រឹងប្រែង។ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកមានឳកាសរកប្រាក់ និងសន្សំសំចៃបន្ថែម ដូច្នេះក្នុងពេលនេះសូមត្រៀមខ្លួន ហើយគួរយល់ដឹងពីការងាររបស់អ្នកឲ្យបានច្រើនបំផុត។ កុំចំណាយពេលមកសង្ស័យដែលមិនចាំបាច់ ហើយ​បង្កើនទំនាក់ទំនងជាពិសេសជាមួយថា្នក់លើ ឬដៃគូជំនួញ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហានោះទេ ហើយធ្វើយ៉ាងណាកុំពាក់ព័ន្ធនឹងស្ថានភាពតានតឹង ឬជម្លោះ។  ជាទូទៅលោកអ្នកអាចដោះស្រាយបញ្ហាបាន ប៉ុន្តែគ្រាន់តែវានឹងរំខានពេលវេលា និងបំផ្លាញការផ្តោតទៅលើការងាររបស់អ្នក។ ក្នុងនោះដែរលោកអ្នកមិនអាចធ្វើការងារដោយអន្តនោ ម័តនោះទេ ការពិភាក្សា​ ផ្តោះផ្តងគំនិតរវាងមនុស្សនៅក្នុងក្រុមការងារជាលក្ខណៈសំខាន់។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពការពារទស្សនៈរបស់ខ្លួនបានល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រារាសីអស់លោកអ្នកថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពហ្នឹងហ្នដ៏គួរឲ្យជឿជាក់។ អ្នកអាចប្រើប្រាស់ដើមទុនបន្ថែមទៅលើការងារចាស់ ឬបណ្តាក់ទុកចំពោះមុខរបរថ្មីបានដោយល្អប្រសើរ។ បើទោះបីជាមានបញ្ហារឹងស្ទះខ្លះហាក់មានវត្តមាននៅពេលនេះក្តី អ្នកអាចបញ្ចៀសវាបាន ឬធ្វើការដោះស្រាយដោយសន្តិវិធី។ ក្នុងនោះក្តីស្រមៃ និងការរំពឹងទុកមានសារសំខាន់សម្រាប់លោកអ្នក ដូច្នេះកុំបោះបង់ចោលក្តីស្រមៃក៏ព្រោះតែហេតុការណ៍បណ្តោះអាសន្ន។ ក្រៅពីនេះ បើទោះបីជាលោកអ្នកកំពុងទទួលបានការផ្តល់ជូនសមរម្យចំពោះប្រាក់បៀវត្សរ៍ និងមុខតំណែង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពពេញលេញបំពេញក្តីស្រមៃរបស់ខ្លួន។ ការងាររបស់អ្នកទទួលបានការគាំទ្រជាពិសេសពីមនុស្សនៅក្បែរ ក្រៅពីនេះក៏គ្មានផលលំបាកណាមួយនឹងមកយាយីផែនការរបស់អ្នកបានដែរ។ លោកអ្នកក៏អាចប្រើប្រាស់លុយកាក់ដើម្បីដូរមកវិញនូវភាពចំណេញក្នុងថ្ងៃនេះ។ ប៉ុន្តែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់ គឺសូមស្តាប់អំណះអំណាងនានាឲ្យបានសមហេតុផល។ កុំយកគំនិតរបស់អ្នកកាត់ក្តីបញ្ហា គួរប្រើប្រាស់ពត៌មាន និងភាពសមហេតុផល។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ រោងម្សាញ់ ច កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានលាភសំណាងក្នុងការងារ។ ទាំងប្រាក់កាស និងតួនាទីក្នុងការងារ នឹងកើតឡើងយ៉ាងប្រាកដណាស់។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner