ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្តក្នុងពេលនេះនឹងហុចផលយ៉ាងល្អប្រសើរ។ លោកអ្នកមានមនុស្សជួយទំនុកបម្រុង និងជួយយកអាសារណាស់ ប៉ន្តែក៏សូមគ្រប់គ្រងការនិយាយស្តី ឬការសម្តែងអាកប្បកិរិយាចំពោះអ្នកដទៃផងដែរ។ ដាច់ខាតលោកអ្នកមិនគួរធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្តជាមួយមនុស្សនៅកន្លែងធ្វើការជាដាច់ខាត។ ដោយឡែក ​លោកអ្នកមិនទាន់អាចបញ្ជៀសផលរំខានបានទាំងស្រុងនៅឡើយ ដូច្នេះសូមព្យាយាមដោះស្រាយដោយសន្តិវិធី ឬស្នើសុំជំនួយប្រសិនបើចាំបាច់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចនឹងប្រទះទំងន់ការងារដែលច្រើនក្នុងថ្ងៃនេះ ​ក៏ប៉ុន្តែសូមមានភាពអត់ធ្មត់ ហើយកុំទាន់បដិសេធការផ្តល់ជូនដោយងាយ ពីព្រោះលោកអ្នកអាចនឹងទទួលបានការកត់សម្គាល់ ឬឳកាសកាន់តែប្រសើរក្នុងការងារ។ ប្រការសំខាន់ក្នុងថ្ងៃនេះ មិនគួរធ្វើឲ្យមានការអាក់អន់ចិត្តជាមួយថ្នាក់លើឲ្យសោះ។ បើទោះបីជាលោកអ្នកយល់ថាគំនិតរបស់របស់ខ្លួនត្រឹមត្រូវយ៉ាងណាក្តី ក៏គួរចេះគ្រប់គ្រងស្ថានការណ៍ ដោយនិយាយស្តីឲ្យបានតិចបំផុត។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើទៅបានដោយមិនជំទាស់ទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពសំណាង និងផលលាភក្នុងកិច្ចការងារមានកំរិតខ្ពស់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារតាមក្តីប្រាថ្នា ហើយគ្មានអ្វីដែលគួរព្រួយបារម្ភនោះទេ ពីព្រោះថ្ងៃនេះធានាថាមិនមានភាពរាំងស្ទះណាមួយមករំខានភាពរីកចម្រើនរបស់អ្នកឡើយ។ ដោយឡែក ធ្វើយ៉ាងណាពិចារណាឲ្យមានវែងឆ្ងាយចំពោះរាល់ពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះភាពឆេវឆាវ និងគំនិតអគតិមិនមែនជាជម្រើសល្អក្នុងថ្ងៃនេះទេ។ ក្នុងនោះសូមរកពេលសម្រាក ពីព្រោះសុខភាពអ្នកកំពុងត្រូវគំរាមកំហែង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារថ្ងៃនេះមានដំណើរការទៅដោយប្រក្រតី។  លោកអ្នកអាចសម្រេចចិត្តធ្វើការងារ ឬធ្វើតាមក្តីប្រាថ្នាបាន ពីព្រោះកំហុសក្នុងថ្ងៃនេះនឹងមិនកើតឡើងចំពោះកិច្ចការងាររបស់អ្នកឡើយ។ ក្រៅពីនេះ សូមលោកអ្នកបន្ថែមការផ្សព្វផ្សាយពាណិជ្ជកម្ម បង្ហាញគំនិតយោបល់របស់ខ្លួន ពីព្រោះការទទួលស្គាល់ក្នុងថ្ងៃនេះនឹងមានភាពយូរអង្វែងណាស់។ លោកអ្នកអាចនឹងជួបភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុតិចតួច តែមិនចាំបាច់មានការព្រួយបារម្ភពេកទេ ដោយសារលោកអ្នកមានមនុស្សច្រើនជួយទំនុកបម្រុង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចរចា ការផ្លាស់ប្តូរការងារ ឬការបណ្តាក់ទុនថ្មីនេះ។ លោកអ្នកគួរក្សាអ្វីឲ្យនៅជាធម្មតា ពីព្រោះការផ្លាស់ប្តូរក្នុងពេលនេះអាចធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនហ្នឹងហ្ន៎។ ទន្ទឹមនឹងនោះជម្លោះ ឬភាពយល់ច្រលំក្នុងរង្វង់ការងារអាចកើតឡើង និងបង្ករផលលំបាកចំពោះស្ថេរភាពការងាររបស់អ្នក។ ជម្រើសល្អក្នុងថ្ងៃនេះ គួរបំពេញភារកិច្ចរបស់ខ្លួនឲ្យបានចប់សព្វគ្រប់ រស់នៅដោយភាពយោគយល់ និងមិនប្រមាទចំពោះស្ថានភាពជុំវិញខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកក្នុងថ្ងៃនេះមានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកអ្នកអាចជួបនឹងភាពរីករាយដែលនាំមកឲ្យដោយមនុស្សដែលនៅជិតស្និត ឬក្រុមគ្រួសារ។ ថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារ ដូច្នេះមិនចាំបាច់ប្រញាប់ពេកទេ។ ដោយឡែក លោកអ្នកអាចមានបញ្ហាបន្តិចបន្តួចទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ដូច្នេះគួរនិយាយតែពាក្យចាំបាច់ និងមិនគួរមានមតិតិះគន់សោះឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ដោយឡែក ការយកចិត្តទុកដាក់ និងការចែករំលែកវិជ្ជាជីវមានសារសំខាន់ខ្លាំងណាស់ ពីព្រោះលោកអ្នកអាចនឹងទទួលបានការកត់សម្គាល់ និងទំនុកចិត្តក្នុងរយៈពេលយូរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយរលូន ប្រសិនបើលោកអ្នកមានបំណងធ្វើអ្វីមួយគង់នឹងបានសម្រេចទាំងអស់។ ទាំងនេះមិនមែនមានន័យថាលោកអ្នកមិនជួបបញ្ហាសោះនោះទេ ​ប៉ុន្តែភាពរឹងស្ទះទាំងឡាយធានាថាអាចដោះស្រាយបានដោយងាយស្រួល។ ថ្ងៃនេះក៏ជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាចាស់ៗកន្លងមកដែរ ដូច្នេះសូមកុំខកខានឳកាសនេះ។ សូមលោកអ្នកចងចាំថា រាល់ការងារសំខាន់គួរតែសម្រេចចិត្តឲ្យបានរួសរាន់នៅពេលព្រឹក។

ឆ្នាំវក                                 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានលទ្ធភាពខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងអាចបញ្ជៀសបញ្ហាគ្រប់យ៉ាងដែលអាចកើតមានក្នុងពេលនេះ។ ក្រៅពីនេះ ដោយយោងទៅលើលទ្ធភាពនៃគំនិតយោបល់ល្អៗពីមនុស្សក្នុងក្រុមការងារ លោកអ្នកអាចនឹងដោះស្រាយរឿងធំតូចដែលបានកើតឡើងដោយជោគជ័យ និងងាយស្រួល។ ចំពោះផ្នែកហិរញ្ញវត្ថុវិញ ​លោកអ្នកកំពុងតែទទួលបានសញ្ញាណនៃការកើនឡើងទ្រព្យ និងលាភសំណាងយ៉ាងល្អប្រសើរណាស់ ដូច្នេះគ្មានអ្វីដែលគួរឲ្យបារម្ភ ឬមានការភ័យខ្លាចក្នុងការធ្វើប្រតិបត្តិការនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នក ដំណើរការទៅយ៉ាងល្អប្រសើរណាស់ ព្រមទាំងគ្មានផលរំខានអ្វីនោះឡើយ។ ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះទាញយកផលឲ្យបានល្អបំផុត ហើយក៏មិនចាំបាច់ត្រូវមានការភ័យខ្លាចនោះទេ។ ក្នុងនោះ លោកអ្នកក៏អាចទទួលដំណឹងចំពោះការធ្វើដំណើរទស្សនកិច្ច និងការពិភាក្សាលើការងារធំផងដែរក្នុងរយៈពេលនេះ ដូច្នេះសូមត្រៀមជានិច្ច។ ចំពោះកាលទេសខ្លះដែលអ្នកទទួលអារម្មណ៍ថាពិបាក ក្នុងការដោះស្រាយកិច្ចការងារ អ្នកគួរសុំជំនួយពីមនុស្សអ្នកទុកចិត្ត។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានធំដុំនោះទេ លើសពីនេះលោកអ្នកក៏អាចដោះស្រាយបានដោយសន្តិវិធីផងដែរ។ លើសពីនេះ លោកអ្នកឹនងទទួលបានដំណឹងចំពោះការងារដែលបានខំប្រឹងប្រែងកន្លងមកដែរ ដូច្នេះសូមរីករាយទទួលយកក្នុងថ្ងៃនេះ។ នៅវេលានេះ បើអ្នកគិតចង់ធ្វើអ្វីមួយ សូមកុំស្ទាក់ស្ទើរ ឆ្ពោះទៅមុខជាដរាបទោះក្នុងកាលទេសណាក៏ដោយ។  សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច ពីព្រោះលោកអ្នកមានអាចធ្វើឲ្យបាត់ប់ប្រជាប្រិយភាពនោះទេ។ ទន្ទឹមនឹងនេះ សូមគ្រប់គ្រងការគិត ធ្វើយ៉ាងណាកុំឲ្យអតីតអវិជ្ជមានដឹកនាំគំនិតរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះ មានឳកាសច្រើននឹងទទួលបានការងារ និងមុខជំនួញ ហេតុដូច្នេះសូមមានភាពរហ័សរហួន និងត្រូវធ្វើដោយម៉ត់ចត់ ត្រូវព្យាយាមយ៉ាងណាកុំឲ្យឳកាសក្នុងពេលនេះកន្លងផុតទៅ។ ប្រការគួរចងចាំ សូមជៀសវាងការជជែកវែកញែក ឬផ្តោះប្តូរគំនិតយោបល់ ឬមតិរិះគន់ចំពោះមនុស្សក្នុងក្រុមការងារជាដាច់ខាត។ ដោយឡែក លោកអ្នកគួរសុំការណែនាំពីមនុស្សនៅជុំវិញខ្លួនក្នុងពេលនេះ ពីព្រោះហេតុការណ៍នានាអាចកើតឡើងដោយមិនអាចគ្រោងទុក។ លើសពីនេះ អ្នកអាចផ្លាស់ប្តូរការងារបាន និងមានការយល់ដឹងពីស្ថានភាពជុំវិញបានល្អ។

ចំណាំ៖

ឆ្នាំទាំង៥ ខាល មមី មមែ វក រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងផ្តល់សំណាងក្នុងការងារ ព្រមទាំងក្នុងជីវិតរបស់លោកអ្នកយ៉ាងពេញលេញ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner