ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ​ ១រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការអនុវត្ត ផែនការដ៏មានមហិច្ចតានោះទេ។ ការខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានកោត សរសើរនោះទេ ផ្ទុយទៅវិញសម្ពាធដដែលៗអាចធ្វើឲ្យដៃគូ និងមិត្តភក្តិរួមការងារមានការ ភ៏យខ្លាចនោះទេ។ ហោរាសាស្រ្តអាជីពរំលឹកពីភាពជោគជ័យរបស់អ្នកថាត្រូវពឹងផ្អែកលើ ការឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែង។ ដូច្នេះសូមកុំធ្វើឲ្យមានការរំខានដោយស្ថាន ភាពខាងក្រៅ ពីព្រោះសូម្បីតែកំហុសតូចតាចក៏អាចបណ្តាលឲ្យបន្ថយផលិតភាពការងារ បានដែរ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អដើម្បីពិភាក្សាអំពីលទ្ធ ផលអាជីពនោះទេ។ វានឹងប្រសើរ ប្រសិនបើអ្នកពិភាក្សាតែចំពោះប្រធានបទណាដែល សំខាន់ ហើយមិនតម្រូវឲ្យមានការសម្រេចចិត្តជាបន្ទាន់។ សូមលោកអ្នកពេញចិត្តចំពោះការ ងាររបស់ខ្លួន សូម្បីតែជាការងារតូចតាចបំផុតក្តី។ អាជីពរបស់អ្នកនឹងកើនឡើង ប្រសិនបើ អ្នកជឿជាក់ទៅលើខ្លួនឯង។​ ក្រៅពីនេះ សូមលោកអ្នកតស៊ូក្នុងការស្វែងរកដំណោះស្រាយ ដ៏ល្អបំផុតចំពោះកិច្ចការទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ សូមកុំមានការព្រួយបារម្ភ ប្រសិនបើអ្នកមិនអាចទទួលបានផលចំណេញច្រើនតាមរំពឹងទុក ភាពយឺតយ៉ាវនេះនឹង អាចកែប្រែ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពថ្ងៃនេះប្រហែលជាច្របូកច្របល់ដោយសារមិត្ត រួមការងារ និងថា្នក់លើ ឬអ្នកគ្រប់គ្រង។ សូមកំណត់បញ្ហាសំខាន់ៗសម្រាប់ថ្ងៃផ្សេងវិញ ហើយផ្តោតយកចិត្តទុកដាក់លើការងារដែលមានគំនិតច្នៃប្រឌិត។ ហោរាសាស្រ្តមិនឃើញ ពីការផ្លាស់ប្តូរធំៗនៅក្នុងកាលវិភាគរបស់អ្នកនោះទេ។ លុះត្រាតែអ្នកត្រូវស្នាក់នៅយូរបន្តិច ក្នុងការិយាល័យដើម្បីបញ្ចប់ការងារ។ ក្រៅពីនេះ​លោកអ្នកទទួលបានការប្រុងប្រយ័ត្ន ចំពោះវិធីសាស្រ្តដែលមានភាពរឹងមាំសម្រាប់អាជីវកម្ម។ ព្រមទាំងអ្នកអាចពឹងផ្អែកលើការ បញ្ចប់ករណីនានាដោយជោគជ័យ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមព្យាយាមដោះស្រាយបញ្ហា ដែលប្រមូលផ្តុំដែលមានជាយូរណាស់មកហើយ។ អ្នកអាចបាត់បង់ការផ្តល់ជូនខ្លះក៏ព្រោះ តែភាពប្រញឹកការងារ ដូច្នេះ សូមប្រញាប់ប្រញាល់សម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ និងរហ័សរហួន។ ផ្ទុយទៅវិញ លោកកអ្នកទទួលបានភាពជាក់លាក់ និងទស្សនៈពិតប្រាកដ អំពីស្ថានភាពនេះ។ បន្ថែមពីនេះទៅទៀត លោកអ្នកទទួលបានដំណោះស្រាយដែលត្រឹម ត្រូវ និងអាចទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុងពេលឆាប់ៗនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានសេរីសួស្តី និង ភាពរលូនក្នុងជីវិត ព្រមទាំងកិច្ចការដែលអ្នកបានធ្វើ។ លោកអ្នកដែលប្រកបអាជីវកម្មនឹង ទទួលបានប្រាក់ចំណេញ និងឳកាសច្រើនដើម្បីអភិវឌ្ឍន៍អនាគតការងារ។ លើសពីនេះអ្នក ទទួលបានអតិថិជនច្រើន​ ដូច្នេះគ្មានអ្វីដែលត្រូវគិតគូរច្រើននោះទេ។ ដោយឡែកលោកអ្នក ជាបុគ្គលិករដ្ឋនិងឯកជនទទួលបានការទទួលស្គាល់ និងនឹងយល់ស្របបានល្អណាស់។ ចំពោះបញ្ហាទាំងអស់ដែលធ្លាប់កើតឡើង ឬកំពុងដែលមានសញ្ញាណទាំងអស់នឹងត្រូវបាន ដោះស្រាយ ដូច្នេះសូមធ្វើតាមផែនការរបស់អ្នក។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកទទួលបានតែភាព ចម្រុងចម្រើន ចំណែកមនុស្សដែលនៅជុំវិញខ្លួនក៏នឹងជ្រោមជ្រែងការងាររបស់អ្នកផងដែរ។ ប៉ុន្តែវាមានភាពល្អប្រសើរជាង ប្រសិនបើអ្នកចេះកំណត់ផែនការការងារ កុំផ្លាស់ប្តូរការងារ ទៅតាមចិត្តចង់ ឬទទួលធ្វើតាមការផ្តល់ជូនរបស់អ្នកដទៃ។ ក្រៅពីនេះមិនគួរមានការ ប្រញាប់ប្រញាលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្ថានភាព និងអនុវត្តការងារ។ បើទោះបីជាពេលខ្លះអ្នកនឹងមានអារម្មណ៍ថាទទួលសម្ពាធ សូមតស៊ូ និងព្យាយាមបន្តពីព្រោះអនាគតការងារអ្នកមានភាពរឹងមាំណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យអ្នកប្រមូលគំនិត ហើយមុននឹងប្រគល់របាយការណ៍សូមពិនិត្យទិន្នន័យទាំងអស់អោយបានច្រើនដង ពីព្រោះ អ្នកអាចនឹងបាត់បង់ពត៌មានសំខាន់ ឬមានការភ័ន្តច្រលំខ្លះក្នុងការងារការិយាល័យ។ ប៉ុន្តែបើ ទោះបីជាយ៉ាងនេះក្តី អ្នកអាចទទួលបានគំនិតជាក់ស្តែងក្នុងការស្វែងយល់ពីស្ថានភាពដែល បានកើតឡើង និងរកវិធីសាស្រ្តដោះស្រាយបានយ៉ាងប្រសើរ។ កុំមានការភ័យខ្លាច ស្ថាន ភាពអវិជ្ជមាននេះនឹងត្រូវផ្លាស់ប្តូរក្នុងពេលឆាប់ៗ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចរកវិធីសាស្រ្ត ដោះស្រាយបានដោយសន្តិវិធី។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលលើ ការគ្រប់គ្រងការងារ និងការងារអាជីវកម្ម។ អ្នកអាចទទួលបានការផ្តល់ជូនដែលមានសក្តា នុពល និងភាពហ្នឹងហ្ន៎ច្រើន។ ចំពោះលោកអ្នកធ្វើការងាររដ្ឋ និងឯកជនក៏ទទួលបានការ ស្រលាញ់គាំទ្រយ៉ាងកក់ក្តៅពីមិត្តរួមក្រុម ព្រមទាំងចៅហ្វាយនាយផងដែរ។ ប៉ុន្តែប្រហែល ជាអ្នកត្រូវរក្សាចិត្តគំនិត និងអាកប្បកិរិយាជាពិសេស ពីព្រោះកំហឹងខ្លះអាចនឹងប្រាកដខ្លួន ក្នុងថ្ងៃនេះ ដូច្នេះសូមអត់ធ្មត់ឲ្យបានពេញមួយថ្ងៃតែម្តង។ កុំយកចិត្តទុកដាក់ទៅលើការ លំបាកច្រើនពេក ពីព្រោះវានឹងធ្វើឲ្យអ្នកពិបាកទាកទាញសំណាង និងប្រាក់កាស។

ឆ្នាំវក                                 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចមានការច្របូកច្របល់ច្រើនក្នុងការងារ ភាពភ័ន្តច្រលំ និងការបាត់បង់ទំនុកចិត្តក៏សឹងនឹងកើតឡើង។ ហេតុនេះសូមបោះបង់ការគិត ដែលគ្មានប្រយោជន៍ កុំភ្ជាប់ជោគជ័យទៅលើកំហុសដែលបានកើតឡើងទាំងឡាយ។ កុំបោះបង់ផែនការដែលបានរៀបចំ ដោយគ្រាន់តែសំលឹងលើលទ្ធផលដែលលឿនៗ។ ជា ការសំខាន់គឺអ្នកអាចអនុវត្តផែនការទំាងអស់បាន ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធន ធានឲ្យបានត្រឹមត្រូវ។ ដោយឡែក សូមលោកអ្នកស្វែងរកមនុស្សដើម្បីពិភាក្សាជាជាង ប្រថុយប្រថាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពនានារបស់អ្នកសុទ្ធតែទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីមនុស្សនៅក្បែរខ្លួន។ ទំនុកចិត្តនេះមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែគួរមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួនកន្លងមក។ អាស្រ័យលើហេតុ ផលនេះអ្នកមិនចាំបាច់មានការភ័យខ្លាច ឬគិតគូរច្រើនពេកចំពោះជំហានដែលអ្នកនឹងត្រូវ ដើរនោះទេ ពីព្រោះទិន្នផលក្នុងថ្ងៃនេះមានកំរិតខ្ពស់ណាស់។ ក្រៅពីនេះ មនុស្សដែលនៅ ឆ្ងាយនឹងនាំយកលាភសំណាងធំសម្រាប់ជីវិតឯកជនរបស់អ្នកផងដែរ។ អ្វីដែលសំខាន់សូម ជឿជាក់លើខ្លួនឯង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លទ្ធផលការងារទាំងឡាយរបស់អ្នកទទួលបាន ភាពជោគជ័យធំច្រើនជាងការរំពឹងទុក។ ទន្ទឹមនឹងនេះពត៌មានថ្មីៗអាចនឹងទទួលបានច្រើន ហើយក៏សុទ្ធតែផ្តល់លទ្ធភាពពេញលេញសម្រាប់ការអភិវឌ្ឍន៍ដ៏មានភាពហ្នឹងហ្ន៎ផងដែរ។ ប៉ុន្តែវាពឹងផ្អែកនៅលើអ្នកក្នុងការរៀបចំបរិបទការងារ និងរាល់ការទទួលយកពត៌មាន ពីព្រោះភាពប្រែប្រួលនៅខាងក្រៅអាចធ្វើឲ្យប៉ះពាល់ដល់ការងារ ប្រសិនបើអ្នកមិនចេះគ្រប់ គ្រងវាឲ្យបានល្អ។ កុំជឿទុកចិត្តពេក ហើយក៏កុំមានការសង្ស័យពេកដែរ។ ដោយឡែក លោកអ្នកអាចគ្រប់គ្រងស្ថានភាព និងច្រើនតបបានល្អ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងត្រូវបានផ្តល់ជូននូវលាភ សំណាង ប្រាក់កាស ឳកាសល្អៗ ព្រមទាំងសេចក្តីសុខសម្រាន្តក្នុងជីវិតផងដែរ។ ភាពរអាក់ រអួលទាំងឡាយនឹងរសាយទៅបាត់ ដោយខ្លួនឯង ពិសេសមនុស្សដែលតែងតែមើលបំណាំ លោកអ្នកនឹងគ្មានភាពក្លាហានតបតនឹងលោកអ្នកនោះទេ។ ក្រៅពីនេះ អ្នកអាចធ្វើការ បណ្តាក់ទុនលើមុខរបរដែលប្រើដើមទុនច្រើនដោយសេរី ពីព្រោះស្ថានភាពហិរញ្ញវត្ថុរបស់ អ្នកគឺត្រូវបានធានា។​ ក្នុងរវាងពេលព្រឹកសូមអ្នកពិនិត្យមើលឪកាស ពីព្រោះឳកាសនេះ សំខាន់ណាស់សម្រាប់ការងារ។  

ចំណាំ៖

ឆ្នាំទាំង៥ រោង មមែ រកា ចកុរ រាសីឡើងខ្ពស់ត្រដែត។ លុយកាក់មហាសាល និងឳកាសក្នុង អាជីពការងារនឹងផ្តល់ជូនលោកអ្នកដោយបរិបូណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner