រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីស្រង់ព្រះនៅប្រាសាទចៅសាយទេវតា

ខេត្តសៀមរាប ៖ ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃវារៈឡើងស័ក។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងមកវត្តអារាម ដើម្បីធ្វើពិធីនេះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង។

នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២២ ត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត រួមជាមួយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ អង្គភាពមន្ទីរស្ថាប័ន អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននិមន្តព្រះសង្ឃសូត្រជ័យន្តោធ្វើពិធីស្រង់ព្រះដែលរៀបចំឡើងនៅប៉ែកខាងកើតប្រាសាទចៅសាយទេវតា ក្នុងតំបន់អង្គរធំ ទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរដែលមានជាយូរលង់មកហើយ។

តាមប្រសាសន៍លោកតាអាចារ្យក្នុងពិធីថា៖ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះ ទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។លោក អាចារ្យរៀបរាប់ថា៖ ថ្ងៃសង្ក្រាន្តថ្មីជិត មកដល់ព្រះបាទបសេនទិកោសលបានរៀបចំជាបារាំយ៉ាងល្អវិចិត្រនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃ ស្រង់ទឹករួចសមាទានសីល រួចប្រគេនភត្តា ហារចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃ ដែល គង់នៅទីនោះផង។ អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ទទួលបានផលានិសង្សច្រើនណាស់ ហើយអនាគតជាតិនឹងបានទៅកើតក្នុងឋានទេវលោកបានសេចក្តីសុខ គ្រប់បែបយ៉ាង។ ដោយសារមានជំនឿ និងទំនៀមទម្លាប់ របស់ដូនតាយើង ដូច្នេះហើយទើបបាន ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ឲ្យតែដល់ពេលចូលឆ្នាំថ្មីម្តងៗគេតែតែងធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និងភូមិស្រុកនានា ៕ ដោយ ៖ សៀន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner