ខេត្តកំពត ទទួលបានភ្ញៀវទេសចរណ៍ មកលេងកំសាន្តចំនួន ២៤៨ ២៨២ នាក់(ពីរសែន បួនមុឺន ប្រាំបីពាន់ពីររយប់ែតសិបពីរនាក់) ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំខាល រយពេលបីថ្ងៃ
ភ្ញៀវទេសចរណ៍ ជាតិនិងឣន្តរជាតិ មកលេងកំសាន្ត នៅតាមរមនីយដ្ឋាន នានាក្នុងខេត្តកំពត រយ:ពេល បីថ្ងៃ គិតពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស .២៥៦៦ គ.ស.២០២២នេះ
១- មានចំនួន សរុប ២៤៨ ២៨២ នាក់ (ពីរសែនបួនមុឺន ប្រាំបីពាន់ ពីររយប៉ែតសិបពីរនាក់) ក្នុងនោះភ្ញៀវទេសចរណ៍តាមរមនីយដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានាមានចំនួន ១២៧ .១៣៥នាក់ (មួយ សែន ពីរមុឺន ប្រាំពីរពាន់មួយរយសាមសិបប្រាំនាក់)
-ភ្ញៀវទេសចរណ៍ក្នុងស្រុក មានចំនួន១២៨ .៨៤០នាក់ (មួយសែនពីមុឺនប្រំបីពាន់ប្រាំបីរយសែសិបនាក់នាក់)
- ភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ១.២៩៥ នាក់ (មួយពាន់ពីររយ កៅសិបប្រាំនាក់)
- ភ្ញៀវចូលរួមសង្ក្រាន ក្នុងក្រុងចំនួន ១២១.១៤៧នាក់(មួយសែនពីរមុឺន មួយពាន់មួយរយ សែសិបប្រាំពីរនាក់)
២- សភាពការទូទៅ តាមរមនីយដ្ឋានពុំមានបាតុភាពឣ្វី កើតឡើងគួឲ្យកត់សំគាល់ទេ។
៣- ក្រុមការងារមន្ទីរចំនួន ៤បានចុះតាមសេវាកម្មនិងរមនីយដ្ឋានសហគមន៍ គោលដៅទេសចរណ៍ដើម្បីជម្រុញ
ការឣនុវត្តន៍ សរាចរណ៍ណែនាំ របស់ក្រសួងទេសចរណ៍។
៤- សេវាស្នាក់នៅ ត្រូវបានភ្ញៀវកក់ស្ទើរ១០០%រយពេល ៣ ថ្ងៃនេះ។
៥- ពុំមានបាតុភាពនៃការតម្លើងថ្លៃ ម្ហូបឣាហារ សេវាកម្ម ពុំសមស្របនោះទេ
នេះបើតាមរបាយការណ៍ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្ត កំពតដែលបានផ្តល់ជូន ។
ខេត្តកំពត មានផ្លូវគមនាគមន៍ជាច្រើន ខ្វាត់ខ្វែង គ្រប់ច្រកល្ហក ពាសពេញ និងមាន ទេសភាពល្អប្រ ណឹត សោភ័ណភាពស្រោះថ្លា ខ្យល់ឣាកាសបរិសុទ្ធ មានព្រៃភ្នំ ដំណាំហូបផ្លែ គ្រប់ប្រភេទ មានធនធាន ដែលទទួលបានពីសមុទ្រ ដូចជា ក្តាម បង្គា មឹក ត្រីគ្រប់ប្រភេទ ត្រីបបែល ឆ្លាម សោមប៉ាន់ កាំគួចជាដើម ហើយក៍មានខ្យង និង សារាយផងដែរ ទឹកសមុទ្រ ឣាចងូតលេងកំសាន្តបានយ៉ាងសប្បាយ ហើយក៍ឣាចផលិតបានជាឣំបិល សម្រាប់តម្រូវការផ្គត់ផ្គង់ ទូទាំងប្រទេស ដូចខេត្តកែបដែរ ។ ខេត្តកំពត គឺជាខេត្តមួយសម្បូរណ៌ទៅដោយ ភោគផលធម្មជាតិ ហើយក៍គឺជាខេត្តមួយដែល មានការឣភិវឌ្ឍន៍ រីកចម្រើនជាលំដាប់ ក្រោមការដិកនាំ របស់ឯក ឧត្តមបណ្ឌិត ម៉ៅ ធនិន ឣភិបាលនៃគណ:ឣភិបាលខេត្ត ដោយមាន ការចង្អុលបង្ហាញឣំពីសម្តេចឣគ្គ:មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ កត្តាទាំងនេះហើយ ដែលជាប្រភព មួយយ៉ាងសំខាន់ ធ្វើឱ្យភ្ញៀវទេសចរណ៍ ជាតិ និង ភ្ញៀវ ឣន្តរជាតិមកសម្រាក លេងកំសាន្ត នៅខេត្តកំពតយើង យ៉ាងច្រើនកុះករ ៕ Sila Sarin



