បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែថែរក្សាទំនាមទំលាប់ល្បែងប្រជាប្រិយក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងក្រុមគ្រួសារ បានចូលរួមសប្បាយរីករាយ លេងល្បែងរបាំប្រជាប្រិយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅភូមិថ្នល់ បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ក្រៅពីបានចាត់តាំងកម្លាំងសហការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយ នៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង លោតបាវ វាយក្អម និងល្បែងស្វាដណ្ដើមស្លឹកឈើផងដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអរគុណដល់សន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ទើបយើងមានអ្វីៗគ្រប់យ៉ាង និងមានការសប្បាយរីករាយនៅថ្ងៃនេះ ហើយក៏បានអំពាវនាវដល់យោធិនទាំងអស់ និងក្រុមគ្រួសារត្រូវបន្តប្រុងប្រយ័ត្ន ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការបី ការពារនិងបីកុំ របស់សម្ដេចតេជោ ហ៊ុន សែន ។

យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនយោធិនគ្រប់រូបនិងក្រុមគ្រួសារ ទើបយើងមានឱកាស សប្បាយរីករាយនៅថ្ងៃនេះ ៕
ដោយ

ដោយ ប៊ុន រដ្ឋា

ads banner