ដំណឹងរីករាយ! ក្រុមអ្នកស្រាវជ្រាវមកពីក្រសួងបរិស្ថានរកឃើញប្រភេទសត្វនិងរុក្ខជាតិនៅភ្នំណាមលៀរ កំពុងសង្ស័យជាប្រភេទថ្មីរបស់ពិភពលោក

ខេត្តមណ្ឌលគិរី ៖ វាពិតជាដំណឹងគួរឱ្យរីករាយនៅពេលក្រុមអ្នកស្រាវជ្រាវមកពីក្រសួងបរិស្ថានរកឃើញប្រភេទសត្វ និងរុក្ខជាតិមួយចំនួនស្ថិតនៅក្នុងការសង្ស័យអាចជាប្រភេទថ្មីសម្រាប់ពិភពលោក និងជាកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា ព្រមទាំងប្រភេទដែលទើបមានសំណាកដំបូងសម្រាប់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថាការបញ្ចេញឱ្យដឹងពីមោទកភាពនេះនៅពេលក្រុមអ្នកស្រាវជ្រាវក្រុមការងារជំនាញនាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន ជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃពីស្ថានភាពជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរីនាពេលថ្មី”មកនេះ។

សម្រាប់ការសិក្សាស្រាវជ្រានេះដែរគឺធ្វើឡើងក្នុងគោលបំណងរៀបចំចងក្រងជាឯកសារ ដើម្បីដាក់ភ្នំណាមលៀរ ជាតំបន់ភូគព្ភសាស្ត្រ (Geopark) នៃអង្គការយូណេស្តូ (UNESCO)៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner