នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែរភ្លើង

ភ្នំពេញ៖ លោក វរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (យកកាំបិតតាំងតោកាត់ខ្សែរភ្លើង) នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៤ទាបភ្លឺ ត្រង់ចំណុចស្ពានអូរវែង ផ្លូវបេតុង ក្រុមទី៤៧ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ូ សេត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ ឃសង្កាត់ច្រាំងចំរេះ២ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។ វត្ថុតាងដកហូតរួមមាន៖ ខ្សែរភ្លើងធំខ្មៅប្រវែង ៤ម៉ែត្រ៨ទឹក, កាំបិតតាំងតោចំនួន០១ របស់ជនសង្ស័យ។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២ និង១០នាទី ជនសង្ស័យឃើញខ្សែភ្លើងនៅបណ្តោយស្ពានអូវែងន ក៍ធ្វើតេសដឹងថា គ្មានភ្លើង ហើយក៍ទៅយកកាំបិតតាំងតោ មក និងបបួលឈ្មោះវី នៅតាមផ្លូវមកជាមួយ ហើយបានអង្គុយលេងនៅជិតនោះ លុះដលម៉ោង ៤ជិតភ្លឺក៍ធ្វើសកម្មភាពកាត់ខ្សែរភ្លើងធំបាន ៣កំណាត់ ហើយយកចេញ តែបានជួបនិងកំលាំងល្បាត ក៍នាំយកមកប៉ុស្តឹច្រាំងចំរេះ១ ដើម្បីសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌ-ប៉ុស្តិ៍ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី ៕ ដោយ ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner